Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំបុកក្រុមចោរប្លន់ ប្រដាប់ដោយដាវ សមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់

តាកែវ​ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនគរបាលស្រុកបសេដ្ឋ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ប្រើដាវកាប់ប្លន់បានជាបន្តបន្ទាប់ ក្រោយពីក្រុមជនសង្ស័យ ជិះម៉ូតូប្រដាប់ដោយដាវ បានធ្វើសកម្មភាពដេញកាប់យកម៉ូតូម៉ាក អុិចសិនទ័រ ១ គ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1AK 4671 ពីជនរងគ្រោះឈ្មោះសន មនោរម្យ ភេទប្រុស អាយុ ១៧ ឆ្នាំ ទីលំនៅភូមិទីប៉ាត់ ឃុំជាងទង ត្រង់ចំណុចផ្លូវជាតិលេខ ៣ ស្ថិតក្នុងភូមិចមពល ឃុំពពេល កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ក្រោយពីក្រុមជនសង្ស័យ បានជិះម៉ូតូធ្វើសកម្មភាព ចូលលួចយកម៉ូតូម៉ាក អុិចសិនទ័រ ០១គ្រឿងពណ៌ខៀវ គ្មានផ្លាកលេខ របស់ជនរងគ្រោះឈ្មោះ ហេង ប្រុសពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិអង្គតាសោម ឃុំអង្គតាសោម កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១។

ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តមស្នងការ និងដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ២៨ខែមេសា ឆ្នាំ២០២១ម៉ោង ៥និង០០នាទី កម្លាំងអធិការរដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំង អធិការរដ្ឋាននគរបាលស្រុកបរសេដ្ឋ បានធ្វើការបង្ក្រាបមុខសញ្ញាជនសង្ស័យ ជាជនដៃដល់ចំនួន ០៤នាក់ ១.ឈ្មោះ ព្រំ មួន ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិមានជ័យ ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ២-ឈ្មោះ សោ ម៉េង ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិនរាយណ៍ ឃុំពោធិអង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ៣.ឈ្មោះ តុប ហុក ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិពេជ្រចង្វារឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ៤.ឈ្មោះ សួន បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំនៅភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដោយដកហូតសម្ភារៈវត្ថុតាងម៉ូតូចំនួន ០៣គ្រឿង: ១. ម៉ូតូម៉ាក អុិចសិនទ័រ ពណ៌ខៀវ បិតស្គុតខ្មៅ គ្មានផ្លាកលេខ លេខតួ:524241 , ២.ម៉ូតូម៉ាក អុិចសិនទ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ លេខតួ:600555 និង៣.ម៉ូតូម៉ាក អុិចសិនទ័រ ពណ៌ក្រហម គ្មានផ្លាកលេខ លេខតួ:073134 លេខម៉ាស៊ីន: 0592716។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ រីឯវត្ថុតាងម៉ូតូចំនួន២គ្រឿង ម៉ាក អុិចសិនទ័រ ដែលមានលេខតួ.524241 និងម៉ូតូដែលមានលេខតួ.073134 ត្រូវបាន ឯកឧត្តម ព្រះរាជអាជ្ញា សម្រេចឲ្យប្រគល់ជូនទៅជនរងគ្រោះ ជាម្ចាស់ដើម ដើម្បីយកទៅប្រើប្រាស់វិញ៕ រក្សាសិទ្ធិដោយ៖សួង សាម

×