Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរៀបចំកម្រាលថ្ម ស្ពានហាលប្រាសាទអង្គរវត្ត នឹងបញ្ចប់នាពេលឆាប់ៗខាងមុខ

សៀមរាប ៖ កម្រាលថ្មភក់ប្រវែង៩០ម៉ែត្រ ដែលជាស្រទាប់ខាងលើ នៃស្ពានហាលប្រាសាទអង្គរវត្ត សម្រាប់ដើរនឹងរៀបរួចរាល់ នាពេលខាងមុខដ៏ខ្លី។

លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករ បាននិយាយថា មកដល់បច្ចុប្បន្ននេះ ការងារពង្រឹងគ្រឹះ សម្រេចបានស្ទើរ១០០ភាគរយ។ រីឯការងាររៀបចំកម្រាលផ្លូវដើរ ទៅភ្ជាប់នឹងកម្រាលដែលខាងសាកលវិទ្យាល័យសូហ្វីយ៉ា ជួសជុលរួចរាល់នោះ បានសម្រេចបាន៩០ភាគរយហើយ។ ក្រៅពីនេះ ក្រុមការងារ កំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅ នៃស្ពានហាល និងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។

គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុល នៅពាក់កណ្ដាលឆ្នាំ២០១៦ ស្ថិតក្នុងជំហានទី២ នៃកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ កន្លងមក ស្ពានហាលប្រាសាទអង្គរវត្ត ត្រូវបានជួសជុលបានប្រវែង១០០ម៉ែត្រ ដែលអនុវត្ត ក្នុងជំហានទី១ នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×