Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់ បុរសម្នាក់ឆ្លៀតទៅរកត្រី ដើម្បីយកមកធ្វើម្ហូប តែអកុសលបណ្តាលឲ្យឆក់ស្លាប់ ចោលប្រពន្ធកូន

ភ្នំពេញ ÷ បុរសម្នាក់ដោយសារតែជីវភាពខ្វះខាត ឆ្លៀតពេលទៅដើររកឆក់ត្រី ពេលយប់ដើម្បីជីវិត តែដោយអកុសលក៏ត្រូវឆក់ស្លាប់ នៅកន្លែងចោលប្រពន្ធនិងកូន នៅក្នុងផ្ទៃទើបតែ៧ខែ ទាំងមិនទាន់បានឃើញមុខកូន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង៤ និង ៣០ នាទីល្ងាចថ្ងៃព្រហស្បតិ៍ទី ២៩ ខែមេសាឆ្នាំ២០២១ ចំណុចជិតវត្តអង់មេត្រី ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពមានឈ្មោះ ហ៊ន សុខហេង ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរកម្មករោងចក្រ មានស្រុកកំណើតនៅភូមិ រំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅក្នុងសង្កាត់ដង្កោ។

ប្រពន្ធមានឈ្មោះ ប្រាក់ ស្រីទូច ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយប្តី នៅខណ្ឌដង្កោ។

ប្រភពព័ត៌មានពីប្រពន្ធរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះដោយប្តីរបស់គាត់មានឈ្មោះ ហ៊ន សុខហេង បានប្រាប់ទៅគាត់ថា មិនបាច់នៅចាំមើលផ្លូវគាត់ទេ គាត់ចេញទៅរកត្រីហើយដើម្បីយកមកទុកធ្វើរម្ហូបប្រចាំថ្ងៃ រួចឲ្យប្រពន្ធសំរាកទៅ លុះមកដល់ម៉ោង៦និង០០នាទីព្រឹកថ្ងៃទី២៩ ប្រពន្ធឆ្ងល់ចេះតែមិនឃើញប្តីមកវិញ ក៏បានតេទៅបងថ្លៃឲ្យដើររក ស្រាប់តែឃើញប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែ រួចបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ពិនិត្យរួចក៏បានរាយការណ៍ ទៅខាងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ ដោយសមត្ថកិច្ចជំនាញកុសល្យវិច្ច័យ បានបញ្ជាក់ថា សពបុរសខាងលើស្លាប់ ដោយសារតែឆក់ខ្សែភ្លើង រួចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅបូជានៅវត្តឬស្សីសាញ់តាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត

×