Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស៊ី បង្ហាញការសាទរពីការចាប់ផ្តើមដំណើរការម៉ូឌុលស្នូលស្ថានីយ៍អវកាសប្រកបដោយជោគជ័យ

ប្រធានាធិបតីចិន លោកស៊ី ជីពីងនៅថ្ងៃព្រហស្បតិ៍នេះបានសម្តែងការសាទរ ចំពោះភាពជោគជ័យ នៃការបាញ់បង្ហោះកំណាត់បន្ទប់ (ម៉ូឌុល) ស្នូលរបស់ស្ថានីយអវកាសចិន។

ក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈិម លោកស៊ី ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានស៊ីអិមស៊ី បានសំដែងការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកដែលបានចូលរួមក្នុងបេសកម្មនេះ។

លោកស៊ី បានថ្លែងក្នុងសារជោគជ័យដល់ការបើកដំណើរការបន្ទប់ស្នូលថា ការស្ថាបនាស្ថានីយ៍អវកាស របស់ប្រទេសចិនបានឈាន ដល់ដំណាក់កាលអនុវត្តពេញលេញហើយ។ ហើយនេះជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ភារកិច្ចតាមដានបន្តទៀត។

លោកបានកត់សម្គាល់ថាការបង្កើតស្ថានីយ៍អវកាស និងមន្ទីរពិសោធន៍អវកាសជាតិគឺជាគោលដៅសំខាន់នៃយុទ្ធសាស្ត្រ ៣ ជំហាននៃកម្មវិធីយានអវកាសដែលដឹកនាំដោយប្រទេសចិន និងជាគម្រោងឈានមុខគេ ក្នុងការជំរុញភាពរឹងមាំរបស់ប្រទេសក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏ដូចជាក្នុងលំហអវកាស។

នៅក្នុងសារនោះលោកស៊ីបានមានប្រសាសន៍ថា លោកសង្ឃឹមថាសមាជិកទាំងអស់ នៃបេសកកម្មតាមរយៈភាពពឹងផ្អែកលើខ្លួនឯង និងការច្នៃប្រឌិតនឹងទទួលបានជោគជ័យទាំងស្រុង នៅក្នុងបេសកកម្មសាងសង់ស្ថានីយ៍អវកាសរបស់ពួកគេ និងចូលរួមវិភាគទានថ្មីៗ និងកាន់តែច្រើនក្នុងការកសាង ប្រទេសសង្គមនិយមទំនើបមួយនៅគ្រប់ទិសទី។

សូមជម្រាបថា រ៉ុកែត Long March-5B Y2 ដែលដឹកម៉ូឌុល Tianhe បានផ្ទុះចេញពីកន្លែងបង្ហោះយានអវកាស Wenchang នៅម៉ោង ១១ និង ២៣ នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ។

ស្ថានីយ៍អវកាសរបស់ប្រទេសចិន គឺជាស្ថានីយ៍អវកាសនាវិកដែលសាងសង់ និងដំណើរការដោយប្រទេសចិន ជាលក្ខណៈឯករាជ្យ។ អវកាសនេះមានម៉ូឌុលបីគឺម៉ូឌុលស្នូល Tianhe និងម៉ូឌុលមន្ទីរពិសោធន៍ Wentian និង Mengtian ។ Tianheគឺជាមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានីយអវកាសហើយវាគឺជាម៉ូឌុលស្ថានីយ៍អវកាសដំបូងបង្អស់ដែលត្រូវបាន ដាក់ឲ្យ ដំណើរការនៅក្នុងគន្លងគោចរ។

យោងតាមកាលវិភាគបេសកកម្មប្រទេសចិន នឹងបញ្ចប់ការសាងសង់ស្ថានីយ៍អវកាស នៅក្នុងគន្លងគោចរក្នុងឆ្នាំ ២០២២ខាងមុខ។ ស្ថានីយ៍នេះ នឹងមានសមត្ថភាពអនុវត្តការពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារយៈពេលវែង និងរុករកធនធានអវកាសនៅក្នុងគន្លងផែនដីទាប៕
ប្រភព៖ ចិនស៊ិនហួរ
រក្សាសិទ្ធិដោយ៖CEN

×