Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីចាក់យុវជនម្នាក់ មួយដាវបណ្ដាលឱ្យជាប់នឹងឆ្អឹងខ្នង ទៅតុលាការខេត្ត ដែលផ្តើមចេញពីឆាតតាមហ្វេសប៊ុកឌឺដងដាក់គ្នា បង្កឲ្យមានគំនុំ

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បញ្ជូនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីចាក់យុវជនម្នាក់ មួយដាវបណ្ដាលឱ្យជាប់នឹងឆ្អឹងខ្នងទៅតុលាការខេត្ត។

ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបន្តបន្ទាប់ក្រោយពីមានហេតុការណ៍ កើតឡើងនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ កាលពីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បាននៅថ្ងៃទី ៣០ ខែមេសាបញ្ជាក់ថា ជនរងគ្រោះឈ្មោះគង់ ប៊ុននី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនសង្ស័យមានគ្នា៤នាក់ ទី១-ឈ្មោះហុន ម៉េងណាំង ហៅ ណាង ទី២-ឈ្មោះ អាងតុលា ទី៣-ឈ្មោះគង់ ចន្ថា និងទី៤-ឈ្មោះហ៊ន ប៊ុនថន។
សមត្ថកិច្ចឃាត់ខ្លួន៣នាក់ នៅស្រុកថាឡាបរិវ៉ាត់ និងឃាត់បានម្នាក់ទៀត នៅស្រុកឆ្លូង ខេត្តក្រចេះ ស្រុកជនសង្ស័យពាក់ព័ន្ធមានគ្នាចំនួន៤ នាក់។

តាមការឆ្លើយសារភាពរបស់ជនដៃដល់ និយាយថា: អំឡុងខែមីនា ក្រុមជនសង្ស័យនិង ក្រុមជនរងគ្រោះ បានឆាតតាមហ្វេសប៊ុកឌឺដងដាក់គ្នា បង្កឲ្យមានគំនុំ។ លុះមកដល់នៅថ្ងៃទី ២៧ ខែមេសា ជនសង្ស័យនិងបក្ខពួក បាននាំគ្នាជិះម៉ូតូ ២គ្រឿងកាន់ដាវមករកកាប់ជនរងគ្រោះ។

បន្ទាប់ពីឃើញជនរងគ្រោះ មានគ្នាចំនួន ៣នាក់កំពុងនៅលើម៉ូតូឈប់ទិញទឹកក្រឡុក ភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ជន សង្ស័យម្នាក់ ក្នុងចំណោម៤នាក់ បានដើរចូលទៅរករឿង ហើយយកដាវបម្រុងនឹងកាប់ចាក់ជនរងគ្រោះ តែចៃដន្យបានជំពប់ជើងដួល ក៏របូតដាវចេញពីដៃសំដៅទៅរកជនរងគ្រោះ កំពុងបើកម៉ូតូរត់គេច។

ចៃដន្យដាវដែលរបូតពីជនសង្ស័យទៅនោះ ជនរងគ្រោះ ៣នាក់ ជិះម៉ូតូបម្រុងរត់គេច អ្នកអង្គុយក្រោយឃើញក៏គេចដាវ ដែលទៅចំអ្នកអង្គុយកណ្ដាល លើម៉ូតូបណ្ដាលឱ្យមុតជាប់ឆ្អឹងខ្នង ត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត។ ឃើញដូចនោះជនសង្ស័យក៏នាំគ្នារត់គេច។

សមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បាន៤នាក់រួមនឹងវត្ថុតាងដាវសាំរ៉ៃមួយដើម សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការថ្ងៃទី៣០ខែ មេសានេះ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ:សំណាង

×