Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុងផ្តន្ទាទោស អ្នកលក់គ្រឿងសំណង់ ក្លែងខ្លួនជាឧត្តមសេនីយ៍ ដាក់ពន្ធនាគារ១ឆ្នាំ និងពិន័យ៥លានរៀល

ភ្នំពេញ ៖ ការសម្រេចផ្តន្ទាទោសជនជាប់ចោទធ្វើឡើង ដោយលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក ឡុង ជាប ជាតំណាងអយ្យការ បន្ទាប់ពីបានបើកសវនាការ កាលពីព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២១។

ជនជាប់ចោទឈ្មោះ សៀង រង្សី ត្រូវបានលោក ឡុង ជាប ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់តាមមាត្រា៣ មាត្រា៤ និង មាត្រា១១ នៃច្បាប់ស្តីពីកូដវីដ.១៩ ដោយអនុវត្ត នីតិវិធីបង្ហាញខ្លួនភ្លាម និងមាត្រា ៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌ។

តុលាការបានបញ្ជាក់ថា ការសម្រេចនេះ បន្ទាប់ពីចៅក្រមបានបើកសវនាការ និងប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ សៀង រង្សី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរអ្នកលក់គ្រឿងសំណង់ (អួតខ្លួនថាឧត្តមសេនីយ៍) នៅផ្ទះលេខ១A ផ្លូវលេខ៩៩R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នឹងស្នាក់នៅបុរីហ្គ្រេនជ្រោយចង្វា ផ្ទះលេខ២១៦ ផ្លូវលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់ចំនួន១ឆ្នាំពិន័យ៥លានរៀល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាប់ចោទ ដែលអួតអាងថាជាឧត្តមសេនីយ៍ បានជិះរថយន្តឡាយវីដេអូបង្ហោះ ពាក់ព័ន្ធបទល្មើសរារាំងដល់ការអនុវត្តវិធានការ (បើកបររថយន្តក្នុងអំឡុងពេលការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ឆ្លងរាលដាលនៃជម្ងឺកូវីដ.១៩)៕រក្សាសិទ្ធិដោយ៖CEN

×