Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ជនគ្រោះចំនួន៧នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ នៅក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង

បាត់ដំបង ៖ គិតត្រឹមដើមខែមេសា ឆ្នាំ២០២១គ្រោះធម្មជាតិ បានសម្លាប់មនុស្សបន្តបន្ទាប់ នេះបើតាមអាជ្ញាធរស្រុកកំរៀង ខេត្តបាត់បានបញ្ជាក់នៅព្រឹកថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ រហូតមានជនរងគ្រោះ ចំនួន៧នាក់ដោយសាររន្ទះបាញ់ ពេលពួកគេស្ថិតក្នុងទីវាលពេលមេឃកំពុងភ្លៀង កំឡុងខែមេសា ឆ្នាំ២០២១។

អាជ្ញាធរមូលដ្ឋានបានលើកឡើងថា ជនរងគ្រោះ ឈ្មោះ ស៊ូ ររាត់ ភេទ ប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិ វៀន ឃុំប្រាសាទ ស្រុកវ៉ារិន ក្នុងពេលជនរងគ្រោះកំពុងព្រោះស្រូវ នៅវាលស្រែខណៈមេឃកំពុងភ្លៀងក៏ត្រូវរន្ទះបាញ់ស្លាប់។

កុមារីរងគ្រោះស្លាប់មានឈ្មោះសំ សៀវម៉ី អាយុ ៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ផងក៏ស្រាប់តែរន្ទះបាញ់ បានបាញ់ស្រោចមកលើតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗ។

កុមារីម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅហ្នឹងកន្លែង ខណ:ដើរកាត់ភ្លៀងជាមួយឳពុកត្រឡប់ពីចម្ការទៅផ្ទះ។ អាជ្ញាធរបានប្រាប់ឲ្យដឹងថា÷ គ្រោះថ្នាក់រន្ទះបាញ់នេះបានកើតឡើងនៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ នៅត្រង់ចំណុចទឹកចេញតូច ក្នុងភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ករណីគ្រោះរន្ទះបាញ់នៅល្ងាចថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ក្នុងភូមិសាស្ត្រភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបងបណ្តាលឲ្យ ជនរងគ្រោះមានឈ្មោះ ផាត សៅធា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។

អាជ្ញាធរបានអំពាវនាវដល់ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះថ្នាក់រន្ទះបាញ់សូមកុំចេញទៅទីវាល នៅពេលមេឃភ្លៀង។ គិតចាប់ពីដើមខែមេសា មកដែលរន្ទះបានបាញ់បណ្តាល ឲ្យមានមនុស្សស្លាប់កើនដល់ ៧នាក់ នៅក្នុងភូមិសាស្ត្រស្រុកកំរៀង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕រក្សាសិទ្ធិដោយ៖ CEN

×