ភ្នំពេញ ៖ ក្រសួងព័ត៌មានបានចេញសេចក្ដីណែនាំ ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនខេត្តកណ្តាល ហើយចំពោះករណីបុគ្គល ដែលបំពានបទប្បញ្ញត្តិច្បាប់ វិធាន និងនីតិវិធីខាងលើ ត្រូវទទួលខុសត្រូវតាមផ្លូវ ច្បាប់ជាធរមាន។
យោងសេចក្តីសម្រេចលេខ៥៤សសរ ចុះថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ក្រសួងព័ត៌មានបានបន្ត សុពលភាពលិខិតអនុញ្ញាតធ្វើដំណើរជូនអ្នកសារព័ត៌មានជាតិ និងបរទេសដើម្បីសម្រួលក្នុងការធ្វើដំណើរ ទៅបំពេញការងារនៅក្នុងអង្គភាពរបស់ខ្លួន ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

ទន្ទឹមនេះក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួន បានអនុវត្តត្រឹមត្រូវតាម ខ្លឹមសារលិខិតអនុញ្ញាតរបស់ក្រសួងព័ត៌មាន និងវិធានបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមានការបែងចែកជា “តំបន់ក្រហម “តំបន់លឿងទុំ -និង “តំបន់លឿង “។ ប៉ុន្តែមានអ្នកសារព័ត៌មានមួយចំនួនតូចនៅមិនទាន់យល់ច្បាស់ និងអនុវត្តបានត្រឹមត្រូវ តាមវិធានការដែលបានកំណត់នៅក្នុងតំបន់ទាំងបីខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩នៅក្នុងសហគមន៍នៅឡើយ។ ដូច្នេះក្រសួងព័ត៌មានសូមធ្វើការណែនាំដូចខាងក្រោម៖
១. តំបន់ក្រហម ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់ បច្ចុប្បន្នរបស់ខ្លួនឡើយ រួមទាំងអ្នកសារព័ត៌មានផងដែរ លើកលែងតែអង្គភាពសារព័ត៌មាននោះជា ក្រុមការងាររបស់អង្គភាព អនុវត្តវិធានការបិទខ្ទប់របស់ក្រសួងព័ត៌មាន និងអង្គភាពដែលមានលិខិតបញ្ជាក់ ពីក្រសួងព័ត៌មានទើបអាចធ្វើដំណើរក្នុងតំបន់ក្រហមបាន។
២. “តំបន់លឿងទុំ ៖ ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារ បញ្ជាក់អំពីអត្តសញ្ញាណ និងការងារ ព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរ ពីក្រសួង ព័ត៌មាន និងត្រូវកាត់បន្ថយចំនួនបុគ្គលិកដែលត្រូវធ្វើដំណើរមកត្រឹមកម្រិតអប្បបរមា។ ការធ្វើដំណើរ ត្រូវគោរពអនុវត្តតាមបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារនៅចន្លះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែករណីចាំបាច់ដោយមាន ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
៣, “តំបន់លៀង ” ៖ ការធ្វើចរាចរណ៍គ្រប់ប្រភេទត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវគោរពតាមវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់។ ការធ្វើដំណើរត្រូវគោរពអនុវត្តតាមបម្រាមគោចរ ដោយ ផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារនៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែករណីចាំបាច់ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអង្គភាព ស្ថាប័នអ្នកសារព័ត៌មានទាំងអស់យកចិត្ត ទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារ ការណែនាំខាងលើដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ និងឈានទៅបញ្ចប់ព្រឹត្តិការសហគមន៍២០កុម្ភៈនាពេលឆាប់ៗខាងមុខនេះ។ ករណីបុគ្គលដែលបំពានបទប្បញ្ញត្តិច្បាប់ វិធាន និងនីតិវិធីខាងលើ ត្រូវទទួលខុសត្រូវតាមផ្លូវ ច្បាប់ជាធរមាន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



