Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមតុលាការក្រុង ផ្តន្ទាទោសអតីតឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដាក់ពន្ធនាគារ១ឆ្នាំកន្លះ និងបក្ខពួក២នាក់ ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ រឿបំពានបំរាមរបស់អាជា្ញធររឿងជួបជុំ

ភ្នំពេញ ៖ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនិងលោក ឡុង ជាប ជាតំណាងអយ្យការបន្ទាប់ពីបានបើកសវនាការជំនុំជម្រះនិងប្រកាសសាលក្រមផ្តន្ទាទោស តាមមាត្រា ៣.៤ និងមាត្រា១១ នៃច្បាប់ កូវីត-១៩ និងមាត្រា ៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌការសម្រេចរបស់ចៅក្រម បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ ។

តុលាការបានផ្ទន្តាទោសជនជាប់ចោទ អតីតឧត្តមសេនីយ៍ផ្កាយ២ ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ដាក់ពន្ធនាគារ១ឆ្នាំកន្លះ និងគូកន២នាក់ ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ សាលក្រមនេះដែលក៏បានសម្រេចពិន័យ ជាប្រាក់លើជនជាប់ចោទទាំង៣នាក់ ក្នុងម្នាក់ៗ៥លានរៀល។

ចំណាត់ការចាប់វាយខ្នោះ អតីតឧត្តមសេនីយ៍ផ្កាយ២ អ៊ុង ចាន់ធួក និងត្រូវបានឃាត់ នៅយប់ម៉ោង ២១.៣០នាទី ថ្ងៃសុក្រថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ដែលស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សូមបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ខាងលើត្រូវបាន លោកព្រះរាជអាជ្ញារង ឡុង ជាប ចោទប្រកាន់តាមមាត្រា ៣.៤ និងមាត្រា១១ នៃច្បាប់ កូវីត-១៩ និងមាត្រា ៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌ។ ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន៕រក្សាសិទ្ធិដោយ៖CEN

×