ភ្នំពេញ ៖ មែនហើយ ដូចពាក្យចាស់តែងតែនិយាយថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ អ្វីដែលសំខាន់ គឺមនុស្ស២នាក់យល់ព្រមស្រឡាញ់គ្នា ដោយចិត្តនិងចិត្ត បន្ទាប់គិតថានឹងអាចរួមរស់ សាងសុភមង្គលជីវិតគ្រួសារជាមួយគ្នាដល់ចាស់រៀងៗខ្លួន ដោយមិនខ្វល់ពីមាត់ញាតិសើចចំអក ឬច្រណែនឡើយ។ ឬក៏អាចនិយាយចំៗថា ស្រឡាញ់ចាស់ ចេះថ្មម ចេះយល់ចិត្ត និងមានចរិតចាស់ទំ មិនដូចក្មេងៗស្រឡាញ់បានតែមួយឆាវៗនោះទេ។

ដោយឡែក ក្រឡេកមកមើលគូស្នេហ៍ថ្មីថ្មោងមួយនេះវិញ ឃើញថា បានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបានឃើញពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរ ព្រោះតែខាងប្រុសពិនិត្យម៉ត់ចត់ទៅ គឺមានវ័យស្មើកុង (ជីតា) រីឯខាងស្រីវិញខ្ចីឲ្យល្ហក់ ប្រៀបដូចជាចៅអុីចឹង។ តែយ៉ាងណា ខាងប្រុសគេពុំដឹងជាជាជនជាតិចិន កូរ៉េ ឬ ជប៉ុន នោះទេ។
ជាមួយគ្នានេះផងដែរ បើតាមគណនីហ្វេសប៊ុកឈ្មោះ Kim Leang ត្រូវជាពូខាងស្រី បានបង្ហោះឲ្យដឹងថា៖ «ថ្ងៃទី29 04 2021 ជាថ្ងៃភ្ជាប់ពាក្យក្មួយនៅរតនៈគិរី ជូនពរក្មួយមានសុភមង្គល មានក្តីសុខ ជូនពរពីចម្ងាយ»។ ចំណែកគណនីហ្វេសប៊ុក Sok Kom Love ដែលក៏ត្រូវជាពូដែរ បានបង្ហោះឲ្យដឹងថា «ថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យក្មួយខ្ញុំ តែអុំមិនបានទៅ តែអុំសូមជូនពរក្មួយអោយមានសុភមង្គលក្នុងជីវិត»។

ក្រោយឃើញបែបនេះ មហាជនជាច្រើន បានចូល Comment យ៉ាងច្រើន ដោយអ្នកខ្លះលួចច្រណែននិងកូនកំលោះ និងសូម្បីគិតលើរឿងនេះថា «គ្មានអ្វីក្រៅពី $$$»។ តែយ៉ាងណា ក៏មានមនុស្សជាច្រើនទៀត បានជូនពរដល់អ្នកទាំងពីរចេះស្រឡាញ់គ្នាជារៀងរហូត និងឆាប់បានរៀបការ ក្រោយចប់កូវីដ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









