បន្ទាយមានជ័យ៖ បើតាមការផ្សាយព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប្តីរកឃើញឆ្លងជំងឺកូវីដ១៩ ប្រពន្ធយកទៅចត្តាឡីស័ក មិនព្រមទៅ បែរជាជេរសមត្ថកិច្ចខ្លាំងៗ តែសមត្ថកិច្ចបានព្យាយាមពន្យល់ស្រ្តីរូបនោះ ទើបព្រមទៅ ។ អាជ្ញាធរនិងសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ស្ត្រីរឹងរូសមិនព្រមទៅធ្វើចត្តាឡីស័កនោះ មានឈ្មោះ លាង យុភីន អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបាន អាយុ២៩ឆ្នាំ មានវិជ្ជមានជំងឺកូវីដ១៩ និងកូនឈ្មោះហង្ស កន្និកា អាយុ១ឆ្នាំ១ខែ ពួកគេមានលំនៅបូរីហ្គូដឡាក់ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍នេះកើតឡើង កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មាន ពីអាជ្ញាធរនិងសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងទៀតថា៖ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មានជម្លោះមួយកើតឡើងនៅផ្ទះរបស់ លាង យុភីន ពេលដែលគ្រូពេទ្យយកសំណាកប្តី ទៅពិនិត្យឃើញមានកើតវិជ្ជមានជំងឺកូវីដ១៩ គេបានយកប្រពន្ធទៅចត្តាឡីស័ក ស្រាប់តែស្ត្រីឈ្មោះ លាង យុគីណ នោះបានឈ្លោះប្រកែកជាមួួយនឹងសមត្ថកិច្ច គ្រូពេទ្យ ធ្វើការយកសំណាករកមេរោគកូវីដ១៩ យ៉ាងខ្លាំង ទាល់តែលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកគាត ហ៊ុល អភិបាលក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ ព្យាយាមពន្យល់ទើបព្រមទៅ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ បំណងរបស់ពួកខ្លួន គឺបានហៅស្ត្រីនោះ ឲ្យទៅផ្តល់សំណាករកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ក ព្រោះប្តីរបស់គាត់វិជ្ជមានជំងឺកូវីដ១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលហើយ ។ ហេតុនេះ ត្រូវយកស្ត្រីជាភរិយានិងកូន ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺ ដោយទៅយកសំណាករកជំងឺកូវីដ១៩បន្តទៀត ដោយសមត្ថកិច្ច បានពន្យល់ហេតុផលទើបស្ត្រី នោះយល់ព្រមឡើងឡានពេទ្យ ទៅពិនិត្យសុខភាព ផ្តល់សំណាក់ និងធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


