Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលរាជធានីភ្នំពេញបន្តដឹកនាំកម្លាំងចុះពង្រឹងត្រួតពិនិត្រអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម

ភ្នំពេញ ៖ ការអនុវត្តវិធានការបិទខ្ទប់ជំហានទី២ ឈានចូលថ្ងៃទី២ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅតែបន្តដឹកនាំកម្លាំងចុះពង្រឹងត្រួតពិនិត្យ កម្លាំងនគរបាលរាជធានីភ្នំពេញកំពុងអនុវត្តវិធានការ បិទខ្ទប់តំបន់ក្រហម នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលស្ថានភាពប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហមនោះ មិនមានបាតុភាពអ្វីជាការតវ៉ា រឺល្មើសនិងវិធានការបិទខ្ទប់នោះឡើយ ពោលភាគច្រើនបានចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចដោយនាំគ្នារក្សាភាពស្ងប់ស្ងាត់។

នៅក្នុងការចុះត្រួតពិនិត្យអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម គេឃើញកងកម្លាំងសមត្ថកិច្ច បាននាំយករនាំងដែកទៅដាក់ពង្រាយបិទខ្ទប់ នៅតាមច្រកចេញចូលតំបន់មួយចំនួនថែមទៀត ដើម្បីពង្រឹងឱ្យបានម៉ឺងម៉ាត់នៃការទប់ស្កាត់ មិនឱ្យធ្វើដំណើរឆ្លងកាត់តំបន់ក្រហមនោះទេ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំកម្លាំងក្រោមឱវាទត្រូវ បន្តឹងមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់ក្រហមនោះឡើយ។ ជាពិសេសទប់ស្កាត់ឱ្យបានចំពោះប្រជាពលរដ្ឋនៅ ក្នុងតំបន់ក្រហមមិនឱ្យដំណើរចេញខាងក្រៅបាននោះទេ លើកលែងករណីជាចាំបាច់ណាមួយនោះ ដោយធ្វើតឹងរ៉ឹងបែបនេះគ្មានបំណងចង់ធ្វើបាបប្រជាពលរដ្ឋយើងទេ គឺដើម្បីនាំគ្នាចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ឱ្យមានការថយចុះ រឺកាត់ផ្តាច់ ជំងឺឆ្លងនេះ កុំឱ្យឆ្លងរាលដាលទៅតំបបន់ផ្សេងទៀតនិងក៏បានណែនាំឱ្យកងកម្លាំងក្រោមឱវាទដែលជាអ្នកបំរើប្រជាពលរដ្ឋនោះ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថ និងក្រមសីលធម៌ល្អទៅកាន់ប្រជាពលរដ្ឋដោយ ការគោរពហើយមិនត្រូវធ្វើអ្វីឱ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋនោះឡើយ។


សូមបញ្ជាក់ថា តំបន់ក្រហមនៅក្នុងភូមិសាស្រ្ត នៃខណ្ឌទាំង០៣ខាងលើ សេចក្តីរាយការណ៍ឱ្យដឹងថា ខណ្ឌមានជ័យ មានសង្កាត់ចំនួន០៤ ដែលត្រូវបានចាត់ទុកថាជាតំបន់ក្រហម គឺសង្កាត់ស្ទឹងមានជ័យ១,ស្ទឹងមានជ័យ២,ស្ទឹងមានជ័យ៣ និងសង្កាត់បឹងទំពុន១។ចំណែកខណ្ឌដង្កោមានសង្កាត់ចំនួន០២ ដែលស្ថិតក្នុងតំបន់ក្រហម គឺសង្កាត់ដង្កោ និងសង្កាតព្រៃស ដោយឡែកខណ្ឌពោធិ៍សែនជ័យ គឺមានសង្កាត់ចោមចៅ១ ជាតំបន់ក្រហម។ការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមនេះអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៤ សសរ ដែលបានដាក់ចេញអនុវត្តកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ ។ការអនុវត្តវិធានការជំហ៊ានទី២ គឺមានរយៈពេល០៧ថ្ងៃ ដោយចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំពងដើម្បីកាត់ផ្តាច់ជំងឺឆ្លងកូវីដ១៩ កុំឱ្យឆ្លងពីតំបន់មួយទៅតំបន់មួយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×