Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់មែន ! ជាងប៉ះកង់ម្នាក់ សប់កង់គោយន្តបណ្តាលឲ្យផ្ទុះស្លាប់

កំពង់ស្ពឺ ៖ ស្នូរលាន់ដូចរន្ទះបាញ់ បណ្តាលឲ្យបុរសដែលជាជាងប៉ះកង់ម្នាក់បានស្លាប់បាត់បង់ជីវិតចោលប្រពន្ធនិងកូន​ខណៈពេលដែលរូបគាត់បានសប់កង់គោយន្តបណ្តាលឲ្យផ្ទុះ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅមុខផ្ទះជនរងគ្រោះនៅភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះមានឈ្មោះឡាវ ឡាន ភេទប្រុសអាយុ៥១ឆ្នាំ មុខរបរជាងប៉ះកង់ស្នាក់នៅចំណុចកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូយបានដឹកកង់គោយន្ត យកមកឲ្យជនរងគ្រោះប៉ះ ខណៈពេលដែលជនរងគ្រោះ បានធ្វើការប៉ះរួចរាល់ហើយ ក៏បានយកស្នប់មកសប់បណ្តាលឲ្យផ្ទុះកង់គោយន្ត ខ្ទាតថាសត្រូវក្បាលជនរងគ្រោះបែកក្បាល​ ហូរឈាមស្លាប់នៅក្នុងថ្លុកឈាមតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយកម្លាំងជំនាញនគរបាលកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះមកពិនិត្យសពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យ ទៅលើសពរួចរាល់ហើយនោះ សមត្ថកិច្ចបានបញ្ជាក់ថា៖ សពបុរសខាងលើនេះ ពិតជាស្លាប់ដោយរងនៅវត្ថុរឹងថាសកង់រថយន្ត ខ្ទាតត្រូវ បណ្តាលឲ្យបែកក្បាលស្លាប់ ពិតប្រាកដមែន។
ហើយសពត្រូវបានសមត្ថកិច្ច អនុញ្ញាតប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម

×