ប្រទេសឥណ្ឌូនេស៊ីបានផ្តល់ភ្លើងខៀវ ចំពោះការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ដែលត្រូវបានផលិតដោយក្រុមហ៊ុនឱសថចិនឈ្មោះ Sinopharm កាលពីថ្ងៃសុក្រ ខណៈប្រទេសនេះកំពុងជំរុញកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនដោយមានការចូលរួមពីវិស័យឯកជនថែមទៀតផង។
ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាមនេះ បានធ្វើឡើងនៅចំថ្ងៃតែមួយ នៅពេលដែលប្រទេសនេះបានទទួលវ៉ាក់សាំងជាលើកដំបូង។ កាលពីថ្ងៃសុក្រវ៉ាក់សាំងស៊ីណូហ្វាមប្រមាណ ៤៨០.០០០ ដូសដែលអាចប្រើប្រាស់បាន រួមជាមួយវ៉ាក់សាំងចំនួន ៦ លានដូស ពីក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ក៏បានទៅដល់ប្រទេសឥណ្ឌូនេស៊ីដូចគ្នា។
ប្រទេសឥណ្ឌូនេស៊ីកំពុងព្យាយាមពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនតាមរយៈគម្រោងចាក់ថ្នាំបង្ការឯកជនមួយកន្លែង ដែលក្រុមហ៊ុនទិញវ៉ាក់សាំងត្រូវបានកំណត់ដោយរដ្ឋាភិបាលដើម្បីធ្វើឱ្យបុគ្គលិករបស់ខ្លួនទទួលបានជោគជ័យ។ ស៊ីណូហ្វាម ក្លាយជាវ៉ាក់សាំងដំបូងគេដែលត្រូវបានអនុម័តដោយទីភ្នាក់ងារត្រួតពិនិត្យអាហារ និងឱសថរបស់ (BPOM) សម្រាប់គម្រោងមួយនេះ។

រដ្ឋាភិបាលបាននិយាយថា វ៉ាក់សាំងសម្រាប់គម្រោង Gotong Royong នឹងខុសគ្នាពីវ៉ាក់សាំងដែលត្រូវបានប្រើសម្រាប់កម្មវិធីជាតិដែលបច្ចុប្បន្នកំពុងប្រើវ៉ាក់សាំងដែលផលិតដោយស៊ីណូវ៉ាក់ និងអាស្រា្តសេនីកា។យោងតាមសភាពាណិជ្ជកម្មឥណ្ឌូណេស៊ីបានឱ្យដឹងថា Gotong Royong គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ទី ៣ ឬទី ៤ នៃខែឧសភានេះ។
ប្រទេសឥណ្ឌូនេស៊ីកំពុងតែស្វះស្វែងរកការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ៣៥ លានដូសសំរាប់កម្មវិធីចាក់វ៉ាក់សាំងឯកជន។ ក្នុងនោះរួមបញ្ចូលទាំងវ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១៥ លានដូស និងវ៉ាក់សាំង Sputnik V ចំនួន ២០ លានដូពីប្រទេសរុស្ស៊ីផងដែរ។
លោក Mdm Lukito បាននិយាយថា ក្រុមប្រឹក្សាបច្ចេកទេសនៃការចាក់ថ្នាំបង្ការ និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រឥណ្ឌូនេស៊ី BPOM បានពិនិត្យឡើងវិញនូវទិន្នន័យរបស់ ស៊ីណូហ្វាម និងបានកំណត់ថាវ៉ាក់សាំងនេះមានសុវត្ថិភាពសម្រាប់មនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំជាមួយនឹងប្រសិទ្ធភាព ៧៨ ភាគរយ។
ប្រទេសឥណ្ឌូនេស៊ីកំពុងសម្លឹងរកប្រជាជនចំនួន ១៨១ លាននាក់នៅពាក់កណ្តាលឆ្នាំក្រោយ។ បើទោះជាយ៉ាងណាការពន្យាពេលក្នុងការដឹកជញ្ជូនពីអ្នកផលិតវ៉ាក់សាំងបានរារាំងគោលដៅចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលរបស់ឥណ្ឌូនេស៊ី។
ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ខ្លួនកាលពីខែមករាមក មានតែប្រជាជនចំនួន ១២,៣ លាននាក់ប៉ុណ្ណោះដែលត្រូវបានចាក់រួចរាល់៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

