Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP ថា: ប្រជាជនមីយ៉ាន់ម៉ា ជិតពាក់កណ្តាល នឹងធ្លាក់ចូលក្នុងភាពក្រីក្រ នៅឆ្នាំ២០២២ខាងមុនេះ

កម្មវិធីការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP បានព្រមានថា ផលប៉ះពាល់ចំនួន ពីរនៃជំងឺកូវីដ ១៩ និងវិបត្តិនយោបាយក្រោយមានរដ្ឋប្រហារមីយ៉ាន់ម៉ា អាចនឹងបណ្តាលឱ្យប្រជាជនជិតពាក់កណ្តាលឬស្មើ២៥ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ ២០២២ ខាងមុខ។

នៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ៣០ មេសា UNDP បាននិយាយថា ផលប៉ះពាល់នៃវិបត្ដិខាងលើ អាចជំរុញឱ្យមនុស្សរាប់លាននាក់ទៀតធ្លាក់ចូលក្នុងភាពក្រីក្របាន។
លោកស្រី Kanni Wignaraja អគ្គលេខាធិការរបស់ UNDP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានប្រាប់រ៉យទ័រថា៖ «ជំងឺកូវីដ-១៩ និងវិបត្តិនយោបាយដែលកំពុងបន្តមានវិបល្លាសនេះ គឺកំពុងរុញច្រានអ្នកដែលងាយរងគ្រោះបំផុត និងអ្នក្រចូលទៅក្នុងភាពក្រីក្រកាន់តែខ្លាំង»។

លោកស្រីបាននិយាយថា“ ការអភិវឌ្ឍន៍ រីកចម្រើនដែលទទួលបានក្នុងកំឡុងពេលមួយទសវត្សរ៍នៃលទ្ធិប្រជាធិបតេយ្យ ទោះបីជាវាមិនល្អឥតខ្ចោះក៏ដោយ ក៏វាកំពុងត្រូវបានបាត់បង់ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ” ។ លោកស្រីបន្តថា ការរីកចម្រើនរបស់ប្រទេសនេះអាចត្រូវបានកំណត់ថយក្រោយទៅឆ្នាំ២០០៥វិញ នៅពេលដែលមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា ហើយពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាគឺធ្លាក់ខ្លួនក្រីក្រ។

បើតាមការសិក្សាមួយបានបង្ហាញថា នៅចុងឆ្នាំមុន( ២០២០) ជាមធ្យមគ្រួសារចំនួន ៨៣ ភាគរយបានរាយការណ៍ថាប្រាក់ចំណូលរបស់ពួកគេត្រូវបានកាត់បន្ថយស្ទើរតែពាក់កណ្តាលដោយសារតែជំងឺរាតត្បាត។ប ក្នុងនោះ ចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រត្រូវបានគេប៉ាន់ស្មានថា បានកើនឡើង ១១ ភាគរយដោយសារតែផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គមនៃការរាតត្បាតជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ របាយការណ៍ដដែលបាននិយាយថា ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន ក៏ដូចជាការគំរាមកំហែងដល់សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈអាចជំរុញឱ្យអត្រានៃភាពក្រីក្រកាន់តែកើនឡើងក្នុងរង្វង់ ១២ ភាគរយបន្ថែមទៀតនៅដើមឆ្នាំក្រោយ។ របាយការណ៍បាននិយាយថា ស្ត្រី និងកុមារត្រូវបានគេកំណត់ថានឹងទទួលបន្ទុកធ្ងន់ធ្ងរបំផុតនៃវិបត្តិនេះ។

លោកស្រី Wignaraja មានប្រសាសន៍ថា “ចំនួនពាក់កណ្តាលនៃកុមារទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងរស់នៅក្នុងភាពក្រីក្រក្នុងរយៈពេលមួយឆ្នាំ” ។ របាយការណ៍បញ្ជាក់ថា ភាពក្រីក្រនៅតាមទីប្រជុំជនត្រូវបានគេរំពឹងថានឹងកើនឡើងបីដង ខណៈពេលដែលស្ថានភាពសន្តិសុខ កំពុងធ្វើឱ្យសង្វាក់ផ្គត់ផ្គង់ និងការធ្វើឱ្យរាំងស្ទះដល់ចលនាប្រជាជន សេវាកម្ម និងទំនិញ រួមទាំងទំនិញកសិកម្ម។ របាយការណ៍ខាងលើ បាននិយាយថា សម្ពាធលើរូបិយប័ណ្ណមីយ៉ាន់ម៉ា គឺប្រាក់ Kyat ក៏បានធ្វើឱ្យថ្លៃទំនិញនាំចូល និងថាមពលកើនឡើងផងដែរ ស្របពេលដែលប្រព័ន្ធធនាគារនៅតែមិនចុះខ្សោយ៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×