Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈើជ្រុង៦៨កំណាត់ ត្រូវបានរុករកឃើញលាក់នៅក្នុងព្រៃ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់

កំពង់ស្ពឺ ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ ទើបនៅថ្ងៃទី ៣០ ខែមេសា ឆ្នំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក ចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃេីញឈេីជ្រុងប្រភេទចម្រុះ មាន ឈ្លីច ម្រេញ ត្រសេក សុក្រំ ចំនួន ៦៨កំណាត់ មិនទាន់វាស់ វែង (គ្មាន ម្ចាស់) លាក់ទុក នៅចំនុច ប៉ុយរ៉ុយ ក្នុង ព្រៃ ដីឡ តិ៍ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោក សោម ពុទ្ធតារា មេបញ្ជាការស្រុកឱរ៉ាល់ បានឲ្យដឹងថា ករណី បង្ក្រាប បទល្មេីសធនធានធម្មជាតិនេះ នៅមិនទាន់វាស់វែងទេ ដោយរង់ចាំជំនាញមកទទួល ហើយកម្លាំងបានប្រគល់ ឱ្យទៅមន្ត្រីជំនាញបរិស្ថាន ការិ យាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដេីម្បីរក្សាទុក និង ចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×