Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ កម្មការិនី នៅផ្ទះជួលស្ថិតនៅរោងចក្រអាមេរិកកាំង ក្នុងតំបន់ក្រហម អំពាវនាវសប្បុរសជនផ្តល់ស្បៀងអាហារផង

ភ្នំពេញ ៖ ដូចដែលបានដឹងស្រាប់ហើយថា ការបិទខ្ទប់ ជាពិសេសគឺក្នុងរាធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ គឺបានបង្កផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះជាពិសេស បងប្អូនកម្មករ កម្មការិនី ដែលជាប់នៅក្នុងតំបន់បិទខ្ទប់ គឺពិតជាប្រឈមនឹងការខ្វះខាតស្បៀងជាខ្លាំង ព្រោះតែពុំបានត្រៀមទុកជាមុន នៅក្នុងកាលៈទេសដែលរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ដ៏ប្រថុចញ៉ុចនេះ។

ប៉ុន្តែ ទន្ទឹមនឹងរាជរដ្ឋាភិបាល បានបញ្ចេញកញ្ចប់អំណោយស្បៀងអាហារ និងក៏បានចែកជូនទៅដល់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការខ្វះអាហារហូបចុក នៅតំបន់ជាច្រើនរួចហើយក្តី ក៏នៅមានទីកន្លែងបិទខ្ទប់ខ្លះ ការចែកអំណោយពុំទាន់បានទៅដល់នោះទេ។

ជាក់ស្តែង ដូចជាកម្មករ កម្មការិនី ស្ថិតនៅផ្ទះជួលរោងចក្រអាមេរិកកាំង (ផ្លូវលំ មុខផ្សារទួលពង្រ) ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ដែលជាតំបន់ក្រហមផងដែរ គឺមកទល់ពេលនេះ ពួកគាត់ពុំទាន់ទទួលបានអំណោចស្បៀងអាហារណាមួយនោះទេ។

មែនហើយ ជាង២សប្តាហ៍នៃការបិទខ្ទប់ ក៏បានកន្លងផុតរួចហើយ គឺពួកគាត់ថាអាចទ្រាំស៊ូបាន ប៉ុន្តែ ដោយសារតែរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់បន្តទៀត ហេតុនេះ ពួកគាត់ក៏សូមអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល និងក៏ដូចសប្បុរសជននានា មេត្តាចុះមកជួយផ្តល់ជាអង្ករ និងម្ហូបអាហារ ដល់ពួកគាត់ឲ្យបានដូចទីកន្លែងដទៃផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×