Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បានល្បីហើយ ! ហួសចិត្ត ជិះដល់ឡាន រើសលុយបាន 20$ ក្មេងមកសុំវិញ មិនព្រមឲ្យ ហើយថែមទាំងផ្ទុះកំហឹងធ្វើរឿងដ៏ថោកទៀត (វីដេអូ)

ភ្នំពេញ ៖ វីដេអូក្តៅៗមួយ បានកំពុងបង្កឲ្យការហួសចិត្តខ្លាំងណាស់ ដែលបានបង្ហាញឲ្យឃើញបុរសម្នាក់ជិះដល់ឡាន Lexus តែបែរជាធ្វើចរិតធូរថ្លៃ ឲ្យក្មេងស្តីឲ្យ និងថតវីដេអូបង្ហោះផ្អើលពេញហ្វេសប៊ុក ដោយសាររឿងរើសលុយជ្រុះ 20$ ពេលក្មេងស្រីម្នាក់មកសុំវិញ អត់ឲ្យ ហើយថែមផ្ទុះកំហឹងហែកលុយឡើងម៉ត់ខ្ទេច។

នេះបើតាមគណនីហ្វេសប៊ុកក្មេងស្រីដែលបានជ្រុះលុយ មានឈ្មោះថា NiTh NiTh បានបង្ហោះរឿងរ៉ាវដ៏សែនហួសចិត្តនេះនៅមុននេះបន្តិច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ថា៖ «បងប្អូនជួយមើលទៅ លុយខ្ញុំជ្រុះ ហើយខ្ញុំសុំគាត់តាមសម្រួល ហើយម៉េចគាត់មិនព្រមឲ្យខ្ញុំ ហើយនិយាយចេញឡើងថា បើប្រាប់គាត់ពីដំបូងថាលុយខ្ញុំ គាត់ឲ្យបាត់ហើយ ចុះខ្ញុំប្រាប់ចាលុយខ្ញុំជ្រុះ ខ្ញុំសុំវិញបានអត់ពូ គាត់ថាមែនលុយខ្ញុំ ហើយខ្ញុំខំបកមករើសវិញហើយ ម៉េចគាត់នៅតែឱនរើសទៀត លុយ 20$ វាមិនច្រើនទេសម្រាប់អ្នក តែច្រើនសម្រាប់ខ្ញុំធ្វើការរាល់ថ្ងៃ ទម្រាំបានលុយប៉ុនហ្នឹង សម័យកូវិដពិបាករកខ្លាំងណាស់»។

ក្រោយឃើញបែបនេះ មហាជនជាច្រើន បានដាក់ឲ្យធ្ងន់ៗថា៖ «អីគេមានមនុស្សចរិកថោកអុីចឹងទៀត, ថោកទាបឆុយម៉ាយហើយ មានដល់ឡានជិះ ហេតុអីចង់បានលុយគេម្ល៉េះ 20 $ សោះ ហើយហែកលុយគេចោលទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×