Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលស្រុកសាមគ្គីមានជ័យ រងការចោទប្រកាន់ថា បានយកកាំភ្លើងអាកា បាញ់គោ១ក្បាល ងាប់ក្នុងសាលាស្រុក ដោយសងសំណង៤លានរៀល

កំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយនៅក្នុងសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១ ខណៈដែលលោក វន សុផា អភិបាលស្រុកសាមគ្គីមានជ័យ បានយកកាំភ្លើងអាកាបត់ មកបាញ់សាកកាណុង បណ្តាលឲ្យត្រូវសត្វគោប្រជាពលរដ្ឋ១ក្បាលងាប់ នៅក្នុងបរិវេណសាលាស្រុក ដោយសងសំណងទៅម្ចាស់គោចំនួន៤លានរៀល។

ប្រជាពលរដ្ឋដែលនៅជុំវិញសាលាស្រុកសាមគ្គីមានជ័យ បានបញ្ជាក់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២១ ពួកគាត់បានឮសំឡេងផ្ទុះអាវុធចំនួន ២គ្រាប់ បន្ទាប់មកឃើញមានសត្វគោ មួយហ្វូងរត់ចេញពីបរិវេណសាលាស្រុក ដែលគេលែងចោលពុំមានម្ចាស់តាមឃ្វាល។ ហើយក៏មានសត្វគោឈ្មោល មួយក្បាល ដេកងាប់នៅក្នុងសាលាស្រុក ដោយមានស្នាមរបួសត្រង់ក្បាលផងដែរ។

ដោយឡែកប្រជាពលរដ្ឋ២នាក់ ប្តីប្រពន្ធ​ ដែលជាម្ចាស់គោ ប្តីឈ្មោះ ខែក គឿន អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ ឡឹក ស្រី មានទីលំនៅក្នុងភូមិមានកលិច ឃុំមានក ស្រុកសាមគ្គីមានជ័យ ទាំង២នាក់ប្តីប្រពន្ធបានរៀបរាប់បញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ឲ្យដឹងថា គាត់មានគោ១៣ក្បាល បានលែងឲ្យដើរស៊ីនៅក្រៅភូមិឯណោះទេ តែទម្លាប់នៅពេលដែលមានមេឃរកភ្លៀង គោរបស់គាត់តែងតែរត់មកផ្ទះវិញ តែដោយសារផ្ទះគាត់នៅជិតសាលាស្រុកនេះ ទើបគោគាត់បានចូលទៅស៉ីស្មៅនៅ ក្នុងបរិវេណសាលាស្រុកដូចសព្វដង។

ពួកគាត់បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១ គោរបស់គាត់បានត្រឡប់មកផ្ទះវិញតាំងពីថ្ងៃ ហើយវាក៏បានចូលទៅស៉ីស្មៅ ក្នុងបរិវេណសាលាស្រុក ដូចដែលធ្លាប់ចូលទៅស៉ីដូចរាល់ដង។លុះនៅវេលាម៉ោងប្រមាណជា៤រសៀល ថ្ងៃខែដដែល មានប្រជាពលរដ្ឋនៅ ក្នុងភូមិបានមកប្រាប់គាត់ថា គោរបស់គាត់១ក្បាល ត្រូវបានគេបាញ់ងាប់នៅក្នុងសាលាស្រុក បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម គាត់ក៏បានទៅសាលាស្រុកនឹងបានឃើញ គោរបស់គាត់មួយក្បាលងាប់ពិតប្រាកដមែន ដោយមានស្នាមរបួសត្រង់ក្បាលធ្លាយ មកក្រោយទៀតផង។ នៅល្ងាចនោះផងដែរ គាត់ដែលជាម្ចាស់គោ ត្រូវបានសមត្ថកិច្ចហៅទៅចរចាដោះស្រាយ នៅនិងសាលាស្រុកសាមគ្គីមានជ័យ ដោយសងសំណងមកឱ្យគាត់ ដែលជាម្ចាស់គោចំនួន៤ លានរៀល ចំណែកគោបានប្រគល់ឱ្យសមត្ថកិច្ច។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២១ នេះឲ្យដឹងថា ករណីដែលមានសត្វគោមួយក្បាលងាប់ នៅ ក្នុងបរិវេណសាលាស្រុកសាម្គ្គីមានជ័យ កាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ឆ្លងតាមការស៊ើបអង្កេត និងស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនព្រហ្មទណ្ឌ បានរកឃើញថា ករណីដែលបណ្ដា លឲ្យគោមួយក្បាលងាប់ ក្នុងបរិវេណសាលាស្រុកនេះ គឺបណ្ដាលមកពីលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានយកកាំភ្លើងអាកាបត់ មកបាញ់សាកស្ដាកាណុងភ្ជុចដី បណ្ដាលឱ្យគ្រាប់កំភ្លើងផ្លាតត្រូវចំក្បាលគោងាប់តែម្តង។

លោកឧត្តមសេនីយ៍ បានបន្តឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាល នៃស្នង ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ ឆ្នាំង បានដកហូតអាវុធអាកាបត់មួយដើម និងគ្រាប់១ ទូស្សៀ ពីលោក វន សុផា អភិបាលស្រុកសាមគ្គីមានជ័យ ផងដែរ៕ រក្សាសិទ្ធិដោយ៖មីដា

×