កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាមប្រកាសបិទខ្ទប់ភូមិមហា ឃុំស្វាយទាប ស្រុកចម្ការ រយៈពេលពីរសប្តាហ៍( ១៤ថ្ងៃ) ក្រោយពីរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ពីរ នាក់ថ្មីមបន្ថែមទៀត ដែលជាអ្នកចំណូលស្រុកមកពីតំបន់បិទខ្ទប់ភ្នំពេញនៅថ្ងៃទី ០១មេសានេះ។
រដ្ឋបាលខេត្តកំពង់ចាម ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ បុរសជនជាតិខ្មែរ អាយុ ៤៩ឆ្នាំ និងកូនស្រីអាយុ ១៩ឆ្នាំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែល រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ ដែលមានឈ្មោះដូចខាងលើក្រោម ៖

១-ឈ្មោះ ទៀន ហុំ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ។ ២-ឈ្មោះ ឃឹម ផល្លា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាកូនបង្កើតរបស់ ទៀង ឃុំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពី វិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ ឈ្មោះ ទៀន ហុំ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅ ភូមិ-ឃុំខាងលើ និងកូនស្រីបង្កើត អាយុ១៩ឆ្នាំ ជាកម្មការិនីនៅរាជធានីភ្នំពេញ។ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលរបស់រដ្ឋបាល ខេត្ត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។ ជាលទ្ធផលបឋមដលក្រុមការងារបានស្រាវជ្រាវរកឃើញ៖
-បុរសឈ្មោះ ទៀន ហុំ អាយុ ៤៩ឆ្នាំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំកាលើ មុខរបរជាង សំណង់នៅព្រែកលាប រាជធានីភ្នំពេញ។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានវិលមកផ្ទះ នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ត្រូវបានបញ្ជូនមកយកសំណាក និង ដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដោយមូលហេតុចំណូលស្រុកមកពីតំបន់ បិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
-ឈ្មោះ ឃឹម ផល្លា (ត្រូវជាកូនស្រីបង្កើតរបស់ បុរសឈ្មោះ ទៀន ហុំ) អាយុ១៩ឆ្នាំ កម្មការិនីនៅ រោងចក្រចាក់ម៉ូតសក់ នៅភូមិត្រពាំជ្រៃ ព្រៃទា ម្តុំពោធិ៍ចិនតុង រាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃ ២៦ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ឃឹម ផល្លា ម្តាយមីង ឪពុកមា និងមិត្តភ័ក្រឈ្មោះ ឃុន រ័ត្ន បានធ្វើដំណើរពីរាជធានី ភ្នំពេញ មកស្រុកចំការលើ ដោយមធ្យោបាយម៉ូតូ (ម៉ូតូ១ គ្នា២នាក់)។ នៅរសៀលថ្ងៃដដែល ស្រួយនេះ និង មិត្តភ័ក្ត្រឈ្មោះ ឃុន រ័ត្ន និងកម្មករចំនួន០៣នាក់ បានទៅជួយដាំដំឡូងជាមួយបងប្រុស នឹងប្អូនប្រុស។ នៅព្រឹត ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ត្រូវបានបញ្ជូនមកយកសំណាក់ និងដាក់ឱ្យធ្វើចតាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដោយសារស្ត្រីរូបនេះជាចំណូលស្រុក មកពីតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ។
ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក់ នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ ចេញនូវវិធានការបន្ទាន់ សម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំងភូមិ មហា ឃុំស្វាយទាប ស្រុកចំការលើ ដែលរកឃើញអ្នកជំងឺកូវីដ-១៩ខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ ផ្សេងទៀត ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- ឃុំខាងលើ និងបងប្អូន កម្មករ កម្មការិនី និងមិត្តភ័ក្ត្រដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺទាំងពីរខាងលើ ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ»។ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



