Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមកុំមើលស្រាលឲ្យសោះ ! សពអ្នកជំងឺកូវីដ ត្រូវបានដាក់តម្រង់ជាជូរ ដើម្បីត្រៀមបញ្ចូលឡ និងបូជានៅទីវាល ឃើញហើយសោកសង្រេងណាស់ (វីដេអូ)

ប្រជាជនឥណ្ឌាជាច្រើនបានកំពុងស្លាប់ដ៏គួរឲ្យព្រួយបារម្ភខ្លាំងណាស់ ដោយគ្មានការធ្វើតេស្តវីរុស Covid-19 ឬក៏ការថែទាំវេជ្ជសាស្ត្រនោះទេ នៅពេលនេះ ដែលអ្នកវិទ្យាសាស្រ្តនិយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដរបស់ឥណ្ឌា អាចខ្ពស់ជាងតួលេខផ្លូវការរបស់រដ្ឋាភិបាល ដែលតាមរបាយការណ៍មួយចំនួនបានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ ចំនួនមនុស្សស្លាប់កើនឡើងរហូតដល់ ៣.១៩៥.៦១២ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃមេរោគដ៏កំណាចនេះ។

ដោយសារតែចំនួនអ្នកឆ្លង និងអ្នកស្លាប់ ជារៀងរាល់ថ្ងៃ កើនឡើងច្រើនលើសលុបពេក ជាហេតុធ្វើឲ្យមន្ទីរពេទ្យឥណ្ឌា ត្រូវបង្ខំចិត្តទុកអ្នកជំងឺអោយស្លាប់តាមដំណើរ ព្រោះខ្វះអុកស៊ីហ្សែន និងត្រូវបង្ខំចិត្តបូជាសពនៅទីកន្លែងវាលសាធារណៈ ព្រោះតែមកន្លែងឈាបនដ្ឋានលើសចំណុះអស់ហើយ។

យ៉ាងណាមិញ បើក្រឡេកមកមើលទិដ្ឋភាពនេះវិញ គឺពិតជាគួរឲ្យសោកសង្រេងខ្លាំងណាស់ ដោយសពអ្នកជំងឺកូវីដ ត្រូវបានតម្រៀបជាជូររដូករណែល ដើម្បីត្រៀមបញ្ចូលចូលឡបូជា និងសពជាច្រើនទៀត ក៏ត្រូវបូជាទាំងកណ្តាលវាលជាប់ៗគ្នាតែម្តង។ នេះជាសោកនាដកម្មមួយ ដែលពិភពលោកហៅឥណ្ឌាពេលនេះថា ជា «ឋាននរកលើផែនដី» ក្រោយមើលស្រាលចំពោះជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ដោយម្នាក់ៗនៅតែនាំគ្នាសម្រុកទៅចូលរួមពិធីបុណ្យសាសនា កាលពីពេលកន្លងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×