Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់

ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន១០នាក់ ក្នុងនោះ០៥នាក់ ជាពលរដ្ឋធ្វើដំណើរមកពីខេត្តព្រះសីហនុ និង០៥នាក់ទៀត ឆ្លងបន្តពីអ្នកជំងឺកូវីដ នៅស្រុកក្រូចឆ្មារ។

រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងស្រុកក្រូចឆ្មារ ស្រុកតំបែរ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជ្រាបថា ករណីការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុង” ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ យោងលទ្ធផលពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យលោកសង្ឃ) និងលទ្ធផលតេស្តរហ័សកូវីដ-១៩ ខេត្តត្បូងឃ្មុំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី លើបុរស-ស្រ្តីជនជាតិខ្មែរ ចំនួន ១០នាក់ ។

រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាប់ដោយ ផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកបះពាល់ ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង១០នាក់ខាងលើ សូមរួសរាន់ធ្វើ ចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិន បើបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករថប់ដង្ហើម ឬរោគសញ្ញ សង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩ /០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៥៦៨ ៤៣២ និង០៩៧ ៩៧៩ ៩៨៩៨។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម អនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំនានារបស់ក្រសួងសុខភិបាល ពិសេសការអនុវត្តវិធានការ “៣ការពារ ពាកុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×