Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតចិន ៖ រួមគ្នាបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែមេសា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានចេញសំណេរអត្ថបទមួយក្នុងសារព័ត៌មានប្រជាជន ក្រោមចំណងជើងថា"រួមគ្នាបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ"។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី ៥ នៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ។ ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង មេគង្គលើកដំបូងត្រូវបានរៀបចំឡើងក្នុងខេត្តHainan ប្រទេសចិន ហើយយន្តការកិច្ច សហប្រតិបត្តិការឡានឆាង -មេគង្គត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការ។ កិច្ចសហ ប្រតិបត្តិការឡានឆាង-មេគង្គ មានចំណុចចាប់ផ្ដើមខ្ពស់ និងការអភិវឌ្ឍន៍ឆាប់រហ័ស បាន ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការសម្រាប់ថ្នាក់តំបន់។

រយៈពេល ៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានពង្រីក ខ្លួនយ៉ាងឆាប់រហ័សពីដំណាក់កាលដុះលូតលាស់ដល់ដំណាក់កាលថ្មីមួយទៀត នៃការ អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ ប្រទេសទាំង ៦ នៃទន្លេឡានឆាង-មេគង្គបានពង្រឹងទំនុកចិត្ត គ្នាទៅវិញទៅមកលើវិស័យនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ី ជម្រៅ ទំនាក់ទំនងមនុស្សសាស្ត្រកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបត្តិ ការលើវិស័យអនុវត្តច្បាប់ទទួលបានសមិទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត។ បានរួមចំណែក យ៉ាងសកម្មក្នុងការជំរុញសន្តិភាពស្ថិរភាពក្នុងតំបន់ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងតំបន់និងជួយកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម Wang Wentian បានមានប្រសាសន៍ថា រយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រទេសទាំង ៦ នៃទន្លេឡានឆាង-មេគង្គបានប្រកាន់ ខ្ជាប់នូវស្មារតីសាមគ្គីភាព រួមគ្នាឆ្ពោះដំណើរទៅមុខ ដើម្បីសម្រេចបាននូវវិបុលភាពនិង ការអភិវឌ្ឍន៍រួម បណ្ដាប្រទេសបានពង្រឹងការចូលរួមសហការគ្នាក្នុងកិច្ចការសម្រប សម្រួល ពង្រីកវិស័យកិច្ចសហប្រតិបត្តិការ និងកែលម្អគំរូនៃកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។ ស្មារតីឡានឆាង-មេគង្គដែលផ្ដោតលើ ការយកអភិវឌ្ឍជាអាទិភាព ពិភាក្សា គ្នាដោយស្មើភាពគ្នា ប្រសិទ្ធភាពខ្ពស់លើភាពជាក់ស្ដែង បន្តចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅ បេះដូងប្រជាជន។ វប្បធម៌ឡានឆាង-មេគង្គ ការរាប់អានគ្នាទៅវិញទៅមកដោយស្មើភាព គ្នា ការជួយគ្នាទៅវិញទៅមកដោយស្មោះ ភាពជិតស្និទដូចក្រុមគ្រួសារតែមួយ ត្រូវបានបន្ត ការអភិវឌ្ឍន៍កាន់តែសម្បូរបែប។

រយៈពេល ៥ ឆ្នាំកន្លងមកនេះ កម្ពុជាតែងជាសមាជិកចូលរួមនិងជាអ្នកជំរុញកិច្ច សហប្រតិបត្តិការឡានឆាង-មេគង្គដ៏សំខាន់ ។ ចិនក្នុងនាមជាសហប្រធានលើកដំបូងន កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រទេសកម្ពុជាបានរួមចំណែកយ៉ាងសកម្មសម្រាប់ ការចាប់ផ្តើមប្រកបដោយភាពជោគជ័យផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការមួយនេះ។ កាលពី ខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ២ ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក៏បានសម្រេចអនុម័តលើឯក សារសំខាន់ៗចំនួន២រួមមាន ផែនការសកម្មភាព ៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង មេគង្គ និង សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គលើកទី ២ នេះបានបញ្ជាក់ថែមមួយកម្រិតទៀតស្ដីអំពីទិសដៅអភិវឌ្ឍ និងការចាក់ឫសកាន់តែរឹងមាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

រយៈពេល ៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការចិននិងកម្ពុជាក្រោមក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែល ប្រកបដោយលក្ខណៈពិសេសនិងថ្មីៗ។

១.ភាពដឹកនាំ។ ភាគីកម្ពុជាទទួលបានមូលនិធិពិសេសសម្រាប់គម្រោងកិច្ច សហប្រតិបត្តិការឡានឆាង-មេគង្គចំនួន ៣ ឆ្នាំជាប់ៗគ្នា ដែលមានចំនួន៥៥គម្រោងនិងផ្ដោតលើវិស័យជាច្រើនរួមមាន អប់រំ សុខាភិបាល កាត់បន្ថយភាពក្រីក្រ ការពារ បរិស្ថាន និងមនុស្សសាស្ត្រជាដើម។ ក្នុងនោះ មូលនិធិពិសេសសម្រាប់គាំទ្រគម្រោង ថែរក្សាវប្បធម៌ ទប់ស្កាត់ការលួច ការជីករក និងការនាំចូលនិងនាំចេញវត្ថុបុរាណខុសច្បាប់ ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ដើម្បីជួយផ្ដល់ការគាំទ្រពេញទំហឹងដល់ការការពារ សម្បត្តិបេតិកភណ្ឌវប្បធម៌ដល់ប្រទេសកម្ពុជា និង ប្រទេសពាក់ព័ន្ធដោយតាមរយៈការ បង្កើតយន្តការសម្របសម្រួលនិងពង្រឹងការផ្សព្វផ្សាយអប់រំ ប្រកបដោយកម្លាំងឥទ្ធិពល ជាដើម។

២.ភាពជាក់ស្តែង។ គម្រោងនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គចិននិង កម្ពុជាតែងតែអនុវត្តតាមគោលការណ៍ ប្រសិទ្ធភាពខ្ពស់ភាពជាក់ស្តែង ឈរលើគម្រោងជា ធំ និងការយកជីវភាពរស់នៅរបស់ប្រជាជនជាគោល ដោយផ្តោតសំខាន់លើការលើក កម្ពស់សុខុមាលភាពរបស់ប្រជាជន និង ពង្រឹងការរចនានិងលទ្ធផលនៃគម្រោងឡាន ឆាង-មេគង្គ។ មូលនិធិកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានជួយសិស្សនិស្សិត កម្ពុជាចំនួន ៤១ នាក់មានឱកាសសិក្សានៅប្រទេសចិន ជួយគាំទ្រខេត្តចំនួន ១៣ ក្នុង ប្រទេសកម្ពុជាដើម្បីធ្វើការវាយតម្លៃហានិភ័យ ត្រួតពិនិត្យ និងស្រាវជ្រាវលើជំងឺក្នុងតំបន់ត្រូពិកក្នុងនោះមានជំងឺគ្រុនឈាមជាដើម និងព្រមទាំងជួយលើកកម្ពស់កម្រិតជីវភាពរស់ នៅរបស់ប្រជាជនក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព តាមរយៈការកែលម្អប្រព័ន្ធសុខាភិ បាលនិងស្ថានភាពបរិស្ថានជាដើមក្នុងតំបន់សហគមន៍នដងទន្លេមេគង្គ ក៏ទទួលបានការ កោតសរសើរខ្ពស់ពីរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

៣.ភាពជាគំរូ។ នាឆ្នាំ២០២០ ប្រទេសចិនបានអនុម័តគម្រោងតំបន់គំរូកាត់បន្ថយ ការបូនដែលជាគម្រោងមួយស្ថិតក្រោមផែនការឡានឆាង-មេគង្គបៃតង។ ភាគីចិនបាន ផ្ដល់ជាអំពូលសូឡាបំភ្លឺផ្លូវ សូឡាPV និងបរិក្ខារផ្សេងទៀតដល់ភាគីកម្ពុជា ដើម្បីជួយកម្ពុជាសន្សំសំចៃនិងកាត់បន្ថយការប្រើប្រាស់ថាមពល លើកកម្ពស់សមត្ថភាពក្នុងការ តបទល់ជាមួយបម្រែបម្រួលអាកាសធាតុ។ … ក្រសួងបរិស្ថាននៃប្រទេសទាំងពីរនឹងបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងថែមមួយកម្រិតទៀត ដោយអនុលោមតាម អនុស្សរណៈកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ។ ជឿជាក់ថាទាំងនេះនឹងអាចជួយបង្កើត អត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនិងសង្គមកាន់តែច្រើន។

ចំណងមិត្តភាពប្រពៃណី គឺជាឫសគល់នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានបង្កើតឡើងដោយផ្អែកលើអត្ថប្រយោជន៍រួម ស្របតាមការផ្លាស់ប្តូរនៃសម័យកាល និងការផ្សារភ្ជាប់គ្នានៃបេះដូងនិងគំនិតរបស់ប្រជាពលរដ្ឋ។ យន្តការកិច្ចសហប្រតិបត្តិការ នេះរឹងមាំខ្លាំងក្លានិងប្រកបដោយឥទ្ធិពល ក្នុងនាមជាសមាជិកសំខាន់និងជាមិត្តភក្តិ ដែកថែបនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ចិននិងកម្ពុជានឹងបន្តដឹកនាំយ៉ង សកម្មលើកិច្ចសហប្រតិបត្តិការមួយនេះ រួមចំណែកជាចំណេះប្រាជ្ញានិងកម្លាំងដល់ការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងសុខុមាលភាព សម្រាប់យន្តការកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ។ ភាគីចិននឹងបន្តជាមួយភាគីកម្ពុជាក្នុងការផ្សព្វផ្សាយស្មារតីឡាន ឆាង-មេគង្គ លើកកម្ពស់វប្បធម៌ឡានឆាង-មេគង្គ ជំរុញការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងរួមចំណែកថ្មីក្នុងការ កសាងសហគមន៍ជោគវាសនារួមសម្រាប់តំបន់អាស៊ីក៏ដូចជាមនុស្សជាតិគ្រប់រូប៕ រក្សាសិទ្ធិ ដោយ៖ បញ្ញាស័ក្តិ

spot_img
×