Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​បណ្តេញ​ចុះ​ចេញពី​យន្តហោះ ព្រោះ​ជក់បារី​ឡើងជណ្តើរ ខណៈ​យន្តហោះ​កំពុង​ចាក់ប្រេង​ឡើងវិញ (​មាន​វីដេអូ​)

spot_img

​វីដេអូ​ដ៏​ភ្ញាក់ផ្អើល​មួយ បានបង្ហាញ​ឲ្យ​ឃើញ​មន្ត្រី​សន្តិសុខ នៅ​ព្រលានយន្តហោះ Halim Perdanakusuma ក្នុង​ទីក្រុង Jakata បាន​បង្ខំ​ឲ្យ​អ្នកដំណើរ​ម្នាក់​ចុះចេញ​ពីលើ​ជើងហោះហើរ​ពី (Citilink ឆ្ពោះទៅកាន់ Bali) បន្ទាប់ពី​អ្នកដំណើរ​រឹងទទឹង​រូបនោះ ត្រូវបាន​ចោទប្រកាន់​ជក់បារី​នៅលើ​ផ្លូវ ខណៈ​កំពុង​ឡើងទៅ​ក្នុង​យន្តហោះ ខណៈ​វា​កំពុង​ត្រូវបាន​ចាក់​ប្រេង​ឡើងវិញ ។​

​នៅក្នុង​វីដេអូ នោះ​ពួក​មន្ត្រី​សន្តិសុខ​១​ក្រុម បាន​ចំណាយពេល​ជាច្រើន​នាទី ដើម្បី​ប្រាប់​អ្នកដំណើរ​រូបនោះ ដែល​គាត់​ត្រូវតែ​ចុះចេញ​ពីលើ​យន្តហោះ ចំពោះ​ទង្វើ​ជំនះ​ដ៏​រឹងទទឹង​របស់គាត់ ។​

​បុរស​នោះ​ត្រូវបាន​លឺ​និយាយ​ទៅកាន់​មន្ត្រី​ទទួលខុសត្រូវ ដោយ​និយាយថា​៖ «​តើ​លោក​អាច​ធានាថា ខ្ញុំ​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​យន្តហោះ​ដទៃ ទៅកាន់ Bali នៅ​យប់​នេះដែរ​ឬទេ​?» ។​

​ទោះយ៉ាងណា ទីបំផុត បុរស​រូបនេះ​ត្រូវបាន​នាំ​ចុះ​ពី​យន្តហោះ​នៅ​ចុង​វីដេអូ ។​

​ស្ថិតក្រោម​ច្បាប់​អាកាសចរណ៍​របស់​ប្រទេស​ឥណ្ឌូនេស៊ី នោះ​រាល់​សកម្មភាព​ប្រព្រឹត្ត​ទាំងឡាយ ដែល​អាច​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​សុវត្ថិភាព​ជើងហោះហើរ នឹងត្រូវ​ប្រឈម​ជាប់ពន្ធនាគារ ២ ឆ្នាំ ៕ ចន្ទី​

spot_img
×