Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ល្បាតនៅតាមតំបន់បិទខ្ទប់ពណ៌លឿងទុំ និងតំបន់ក្រហម ដើម្បីពិនិត្យពីការអនុវត្តវិធានការបិទខ្ទប់ កាត់ផ្តាច់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រសៀលថ្ងៃទី០១ខែឧសភានេះ បានធ្វើដំណើរល្បាតតាមរថយន្ត នៅក្នុងមូលដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសនៅតំបន់ខ្ទប់ពណ៌លឿងទុំ និងតំបន់ក្រហម ។

ការចុះល្បាតខាងលើនេះធ្វើឡើងនៅតាមផ្លូវតូច ធំនានា ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌទួលគោក ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យទីតាំងបិទខ្ទប់និងនៅតាមមូលដ្ឋានទាំងនោះ ដើម្បីចង់ដឹងថា អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដែលដាក់នៅតាមគោលដៅទាំងនោះ បានបំពេញការងារតាមការណែនាំ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកម្រិតណា ហើយកម្លាំង ដែលបានណែនាំឱ្យធ្វើការល្បាតក្នុងមូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ ស្តីពីវិធានការផ្សេង ចំពោះតំបន់ពណ៌លឿង លឿងទុំ និង តំបន់ក្រហម ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ កាលពីចុងខែមេសានេះ លោកឃួង ស្រេង បានបញ្ជាក់ហើយថា ៖
តំបន់ក្រហម គឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទខ្ទប់១០០ភាគរយ ហើយតំបន់រឿងទុំ ក៏ជាតំបន់មួយ ដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។
ការងារនេះលោកអភិបាល បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីកាត់ឲ្យបានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×