ភ្នំពេញ ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដឹកនាំដោយ លោក ឯ សុភាស់ ប្រធានសមាគម និងជាប្រធានចលនា ព្រមទាំងថ្នាក់នាំសមាគមជាច្រើននាក់ តាំងនាមឲ្យសមាគម និងចលនាទាំងមូល បានទទួលអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា មានជាអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខ ដើម្បីយកទៅចែកជូនបងប្អូនសមាជិកសមាជិកាប្រកបរបររកស៊ីក្រៅប្រព័ន្ធមានជីវភាពខ្វះខាតដោយសារកូវីដ១៩ និងវិធានការបិទខ្ទប់ នៅមូលដ្ឋានរាជធានីភ្នំពេញ ។

ស្ថិតក្នុងបរិយាកាសនោះ លោក ឯ សុភាស់ តាំងនាមឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិកសមាជិកាទាំងអស់ នៃសមាគម និងចលនាទាំងមូល បានមានប្រសាសន៍គោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត នូវទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បងប្អូនដែលមានការលំបាកគ្រប់ទិសទី ពិសេស លោកទាំងពីរ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។
សូមលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បី ដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែរីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត ។

អំណោយដែលទទួលបាននៅពេលនេះរួមមាន៖
១-អង្ករ ១,១០០ បេ/២៥Kg ស្មើ ២៧,៥ តោន
២-ត្រីខ ១,១០០ កេសតូច/១០ កំប៉ុង ស្មើ ១១,០០០ កំប៉ុង
៣-មី ១,១០០ កេសតូច
៤-ម៉ាស់ ១,១០០ ប្រអប់តូច/៥០ ម៉ាស ស្មើ ៥៥,០០០ ម៉ាស់
៥- ជែលលាងដៃ ដបធំ ១,១០០ ដប
គ្រឿងឧបភោគបរិភោគខាងលើយើងបាននឹងកំពុងចែកជូនបងប្អូនសមាជិកសមាជិករស៊ីក្រៅព័ន្ធមានការខ្វះខាត នៅមូលដ្នានរាជធានីភ្នំពេញ នៃខណ្ឌចំនួន ៧ មាន÷ 1- ខណ្ឌមាន័យ, 2- ខណ្ឌដង្កោ, 3- ខណ្ឌពោធិ៍សែនជ័យ, 4- ខណ្ឌព្រែកព្នៅ, 5- ខណ្ឌសែនសុខ, 6- ខណ្ឌកំបូល, 7- ខណ្ឌទួលគោក សរុបមានចំនួន ១,១០០ គ្រួសារ៕ រក្សាសិទ្ធិដោយ៖សារឿន









