Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ឡើងតភ្លើង បណ្តាលឲ្យឆក់ធ្លាក់ស្លាប់ ចោលប្រពន្ធឲ្យនៅឯកា

ភ្នំពេញ ៖ បុរសម្នាក់ដាក់ជណ្តេីរឡើងបិទបារ៉ែតភ្លេីងប៉ះខ្សែភ្លេីងឆក់ធ្លាក់មកក្រោម ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចតូបជួល ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស៊ាង ប៉ុនណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតនៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃក្រៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ ស៊ុម សុខា អាយុ៣៩ឆ្នាំ មុខរបរបេីកសម្អាងការ។

តាមប្រភព័ត៌មានពីប្រពន្ធបានឲ្យដឹងថា មុនពេលកេីតហេតុប្តីរបស់គាត់បានយកដែកបំណងតដាក់កង្ហារ ពេលនោះក៏យកជណ្តេីរដែកមកឡេីងបិទបារ៉ែត តែគាត់ដាក់ប៉ះជាមួយខ្សែភ្លេីងក៏ឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់មកក្រោម ។

ប្រភពដដែលបានបន្តថា ភ្លាមនោះរូបគាត់ក៏ចេញមកមេីលឃេីញប្តីរបស់គាត់ ដេកដួលនៅនឹងដី ទេីបស្រែកឲ្យអ្នកជិតខាងជួយ និងដឹកយកទៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះ ក៏បានស្លាប់បាត់ទៅហេីយ ទេីបដឹកមកវិញ និងរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យសព បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានករណីឆក់មនុស្សស្លាប់នេះហើយ កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញ ចុះទៅពិនិត្យសពបុរសខាងលើនៅកន្លែងកើតហេតុ បន្ទាប់ពីធ្វើការពិនិត្យសពរួចរាល់ ហើយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសរងគ្រោះរូបនេះពិតជា ត្រូវបានខ្សែភ្លើងឆក់ និងធ្លាក់ចុះមកក្រោមបោកក្បាលស្លាប់ ពិតប្រាកដមែន សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ៖សួង សាម

×