Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហនុ ស្នើអភិបាលខេត្តសៀមរាប ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនល្មើសចំនួន១៤នាក់ ក្នុងនោះមានវិជ្ជមានចំនួន ០៨នាក់ ដែលគេចវេះចេញពីតំបន់បិទខ្ទប់

spot_img

ខេត្តព្រះសីហនុ ៖ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ស្នើ អភិបាលខេត្តសៀមរាប ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសចំនួន១៤នាក់ ក្នុងនោះមានវិជ្ជមាន ចំនួន ០៨នាក់ ដែលបានគេចវេះចេញពីតំបន់បិទខ្ទប់នៅខេត្តព្រះសីហនុធ្វើដំណើរមកខេត្តសៀមរាប។

តាមរយៈលិខិតផ្ញើជូន ឯកឧត្ដម អភិបាល នៃ គណ:អភិបាល ខេត្តសៀមរាប នៅថ្ងៃទី១ ខែឧសភានេះ ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចដាក់ជាតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

ឯកឧត្ដម គួច ចំរើន បានបន្តថា ប៉ុន្តែក្នុងកំឡុងពេលបិទខ្ទប់នេះរដ្ឋបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានបុគ្គលចំនួន១៤នាក់ ស្រីចំនួន ០៥នាក់ ក្នុងនោះមានវិជ្ជមានចំនួន ០៨នាក់ បានលួចគេចវេះចេញពីតំបន់បិទខ្ទប់នៅខេត្តព្រះសីហនុ ធ្វើ ដំណើរទៅខេត្តសៀមរាបទៅវិញ។

ឯកឧត្ដម បានបន្តទៀតថា៖ “ទង្វើរបស់បុគ្គលទាំង ១៤នាក់ ខាងលើនេះ គឺជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលមានចែងក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលល្មើសខាងលើឱ្យបានតឹងរ៉ឹងបំផុត”៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×