Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនក្មេងស្ទាវ៤នាក់ ដែលពាក់ព័ន្ធករណីកាន់ដាវ ចាក់យុវជនម្នាក់ ជាប់នឹងឆ្អឹងខ្នង

spot_img

ស្ទឹងត្រែង ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង អ្នកស្រី សាយ ស្រីល័ក្ខ បានសម្រេចចោទប្រកាន់យុវជន ៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ឲ្យជាប់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២១។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ ២០២១ យុវជនពីរក្រុមបង្កទំនាស់នឹងគ្នា ដោយផ្ដើមចេញពីរឿងចាស់ឌឺដង តាមបណ្ដាញសង្គមហ្វេសប៊ុក។ ក្នុងនោះក្រុមជនសង្ស័យមានគ្នាបួននាក់ បានជិះម៉ូតូទៅចាក់យុវជនម្នាក់ ក្នុងចំណោម បីនាក់ បណ្ដាលឲ្យរងរបួសជាទម្ងន់ ត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរួចផុតពីការស្លាប់។

ករណីហិង្សាខាងលើនេះ កើតឡើងនៅចំណុចភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ បន្ទាប់ពីមានហេតុការណ៍ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង ក៏បានឃាត់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូនទៅតុលាការខេត្ត។

លោកវរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះគង់ ប៊ុននី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនសង្ស័យមានគ្នា៤នាក់ ទី១-ឈ្មោះហុន ម៉េងណាំង ហៅ ណាង ទី២-ឈ្មោះ អាងតុលា ទី៣-ឈ្មោះគង់ ចន្ថា និងទី៤-ឈ្មោះហ៊ន ប៊ុនថន សមត្ថកិច្ចដកហូតបានដាវមួយ។

នៅព្រឹកថ្ងៃទី ១ខែឧសភាឆ្នាំ ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង ៤នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដាក់ឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន រង់ចាំការស៊ើបអង្កេតជាបន្តទៀត៕ រក្សាសិទ្ធិដោយ:សំណាង

spot_img
×