Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែលមួយភូមិខុសគេតែឯង ! យកសំរាមមកបោះចោល ពាសវាលពាសកាល អត់ច្រកថង់ត្រឹមត្រូវទេ ហើយបោះសម្តីឡើងឡូយទៀត (វីដេអូ)

spot_img

ភ្នំពេញ ៖ ការបោះចោលកាកសំណល់សំរាមពាសវាលពាសកាល ឬនិយាយឲ្យចំគឺ «បោះឲ្យផុតតែពីដៃ» គ្មានសណ្តាប់ធ្នាប់នៅទីសាធារណៈ មិនថានៅក្នុងទីក្រុង ទីជនបទ ឬ កន្លែងរមណីយដ្ឋានទេសចរណ៍ជាដើម គឺមិនមែនជាប្រធានបទថ្មីនោះទេ ដែលទម្លាប់ដ៏អាក្រក់នេះបានកើតឡើងដដែលៗ និងជារៀងរាល់ថ្ងៃ។ តើនេះគឺជាកក្តាមកពីការអនុវច្បាប់ ទៅលើទង្វើអ្នកបោះចោលសំរាមដ៏គ្មានសណ្តាប់ធ្នាប់ នៅមានកម្រិតធូររលុងពេក ឬ យ៉ាងណា?។

ជាក់ស្តែង ដូចករណីនេះជាដើម បានកំពុងធ្វើឲ្យមហាជនផ្ទុះការរិះគន់ជាខ្លាំង ចំពោះទង្វើរបស់ស្រ្តីម្នាក់ ដែលបានយកសំរាមមកបោះចោលនៅមុខច្រកផ្លូវនៃតំបន់បិទខ្ទប់ ដោយពុំបានច្រកថង់ឲ្យបានត្រឹមត្រូវនោះទេ។ ហើយករណីពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ នាំគ្នាយកសំរាមមកបោះចោលបែបនេះផងដែរ បើតាមការបញ្ចាក់ពីម្ចាស់គណនី Tik Tok មានឈ្មោះ Sok Lin បានឲ្យដឹងថា អាជ្ញាធរសមត្ថកិច្ច រដ្ឋបាលខណ្ឌសែនសុខ បានប្រាប់នាងថា មេភូមិឲ្យប្រជាពលរដ្ឋគាត់យកសំរាមមកបោះចោលនៅកន្លែងហ្នឹង។

តែទោះយ៉ាងណា សម្រាប់សកម្មភាពស្រ្តីរូបនេះ ដែលយកសំរាមមកចាក់ចោលទាំងធុងៗ ដោយពុំបានវេចខ្ចប់ ឬ ច្រកថង់ឲ្យបានត្រឹមត្រូវ គឺជាគំរូដ៏អាក្រក់មួយ ដែលអាជ្ញាធរមានសមត្ថកិច្ច រដ្ឋបាលខណ្ឌសែនសុខ ជាពិសេសមេភូមិ សូមពិនិត្យឡើងវិញ ដោយហៅពួកគាត់មកធ្វេីការណែនាំ និងអប់រំ ចូលរក្សាអនាម័យទាំអស់គ្នា ដេីម្បីសុខភាពនិងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ដែលមិនគួរណាយកសំរាម មកបោះចោលពាសវាលពាសកាលបែបនេះនោះទេ ព្រោះថានេះជាទង្វើនៃទម្លាប់អាក្រក់មួយ ដែលធ្វើឲ្យមនុស្សដទៃទៀតយកតម្រាប់តាម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@2165684313

វាជាគំរូអាក្រក់បំផុត

♬ original sound – Sok Solin
spot_img
×