Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជពលរដ្ឋចំនួន ២៧០គ្រួសារ ទទួលអំណោយសប្បរសធម៌ពី ឯកឧត្តម ហាក់ ប៊ុនធឿន និងលោកជំទាវ ស្រី តូច តាមរយៈលោកវរៈសេនីយ៍ឯក ហ៊ាង ផារ៉េត អធិការខណ្ឌឬស្សីកែវ

spot_img

ភ្នំពេញ ៖ ប្រជពលរដ្ឋចំនួន ២៧០គ្រួសារ បានទទួលអំណោយសប្បរសធម៌ពី ឯកឧត្តម ហាក់ ប៊ុនធឿន និងលោកជំទាវ ស្រី តូច តាមរយៈលោកវរសេនីយ៍ឯក ហ៊ាង ផារ៉េត អធិការខណ្ឌឬស្សីកែវ ទៅចែកជូនប្រជាពលរដ្ឋ ដែលកំពង់ជួបការខ្វះខាត ក្នុងអំឡុងពេលមេរោគរាតត្បាត នៃកូវីដ១៩ ។

លោកវរសេនីយ៍ឯក ហ៊ាង ផារ៉េត អធិការខណ្ឌឬស្សីកែវ មានប្រសាសន៍ ដោយឃេីញប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពង់ជួបការខ្វះខាត ក្នុងអំឡុងពេលបិតខ្ទប់ ដេីម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោកបានខិតខំគៀគររកជំនួយសប្បរសជននានា មកជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានជបន្តបន្ទាប់។

ជាស្ដែងនាព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២១ ឯកឧត្ដម ហាក់ ប៊ុនធឿននិងលោកជំទាវ ស្រី តូច តាមរយៈអធិការខណ្ឌឬស្សីកែវ បាននាំយកអំណោយដ៏ថ្លៃថ្លា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់បិតខ្ទប់ចំនួន២៧០គ្រួសារ ដោយ១គ្រួសារទទួលបាន អង្ករ១០គីឡូ មី១កេះ ត្រីខ ១០កំប៉ុង សាច់ក្រក១គីឡូក្រាម ជួយសម្រួលខ្លះៗ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងពិធីនេះដែរ ឯកឧត្ដម ហាក់ ប៊ុនធឿននិងលោកជំទាវ ស្រី តូច បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋថា សូមបងប្អូន ឲ្យចូលរួមអត់ធ្មត់ក្នុងកាលៈទេសៈនេះ និងអនុវត្តន៍ឲ្យបាននូវវិធានការ (៣ការពារ ៣កុំ) ដេីម្បីកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

នាឱកាសនោះដែរ ប្រជាពលរដ្ឋ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដមនិងលោកជំទាវ និងលោកអធិការខណ្ឌឬស្សីកែវ ជួបតែសំណាងល្អ សុខភាពល្អបរិបូរ៍ អាយុយឺនយូរ ដេីម្បីចូលរួមបន្តមនុស្សធម៌ចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតបន្តទៀត ៕រក្សាសិទ្ធិដោយ៖ សារឿន

spot_img
×