Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមព្រឹកថ្ងៃទី២ ឧសភា មានអ្នកកើតជំងឺកូវីដ១៩សរុបចំនួន១៤.៥២០នាក់ កំពុងព្យាបាលចំនួន៩.០៤០នាក់ និងស្លាប់១០៣នាក់

spot_img

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២១។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកវីដ-១៩នៅកម្ពុជា នៅទូទាំងប្រទេស គិតត្រឹមម៉ោង ៧និង០០ នាទីព្រឹក នៃថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ គឺមានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន១៤.៥២០នាក់ កំពុងព្យាបាលជំងឺចំនួន៩.០៤០នាក់ ជាសះស្បើយចំនួន៥.៣៦៩នាក់ និងស្លាប់ចំនួន១០៣នាក់ ហើយក្នុងនោះរាជធានីខេត្ត ដែលអ្នកកើតជំងឺកូវីដ១៩ច្រើនជាងគេ គឺរាជធានីភ្នំពេញ ១០០៦៩នាក់ ខេត្តព្រះសីហនុ ១៨៨៤នាក់ ខេត្តកណ្តាល ១១៧៩នាក់ ខេត្តបន្ទាយមានជ័យ ៤១២នាក់ ខេត្តស្វាយរៀង ៣១៣នាក់ ខេត្តតាកែវ១១៤នាក់ ខេត្តព្រៃវែង ១១៤នាក់ កំពង់ចាម៩៤នាក់ កំពង់ស្ពឺ៥៤នាក់ កោះកុង ៥០ សៀមរាប ៤៨នាក់ ត្បូងឃ្មុំ
៤២នាក់ កំពង់ធំ៣៨នាក់ បាត់ដំបង២៩នាក់ ប៉ៃលិន១៩នាក់ កំពង់ឆ្នាំង១៦នាក់ ពោធិ៍សាត់១៤នាក់ កំពត១០នាក់​ កែប១០នាក់ ឧត្តរមានជ័យ៣ នាក់ ព្រះវិហារ៣នាក់ ក្រចះ៣នាក់​ មណ្ឌលគិរី៣នាក់ ស្ទឹងត្រែង១នាក់

ចំណែកអ្នកដំណើរចូលមកកម្ពុជា មានករណីកូវីដ១៩ ចំនួន៤៥៦នាក់ ពលករធ្វើដំណើរមកពីប្រទេសថៃ ៩៩នាក់ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ១៣៩៦៥នាក់ ។

កំណត់សម្គាល់៖ ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណ៍វិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×