Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី១ឧសភា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧៣០នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ១៦៩នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថារហូតដល់ម៉ោង ១១និង៣០ ព្រឹក ថ្ងៃទី ២ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៣០នាក់ (ឆ្លងសហគមន៌: ៧២៨ និងនាំចូល: ២) និងមានជាសះស្បេីយ ១៦៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៤៥២០នាក់ ចំនួនសំរាកពេទ្យ ៩០៤០ និងចំនួនជាសះស្បេីយសរុបកេីន ៥៣៦៩នាក់ និង ស្លាប់ថ្មី ៦នាក់ សរុបស្លាប់ ១០៣នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 922500 ស្មេីនឹង 54910 ក្នុង១លាន នាក់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×