ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីស្លាប់ជនជាតិខ្មែរចំនួនប្រាំមួយនាក់ៈ បុរសអាយុ ៧១ឆ្នាំ ស្ត្រីអាយុ ៧១ឆ្នាំ ស្រីអាយុ ៧៦ឆ្នាំ បុរសអាយុ ៦១ឆ្នាំ បុរសអាយុ៥៩ឆាំ្ន និងបុរសអាយុ៤៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖
១- មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៧១ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានចូល សម្រាកពេទ្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១:២០នាទីព្រឹក ជាមួយស្ថានភាពក្ដៅខ្លួន ក្អក ហត់ខ្លាំង និង មានប្រវត្តិជំងឺលើសសម្ពាធឈាមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយក សំណាក ជាលទ្ធផលសំណាកបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅ មួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយក ចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៍នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧:១០នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៧១ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរ៉ុសកូវីដ-១៩
លើអ្នកមានជំងឺលើសសម្ពាធឈាមប្រចាំកាយ ។
២- មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៧១ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤:១៥នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ និងមានអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ប៉ុន្តែដោយការវិវត្តរបស់ ជំងឺចេះតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាម លក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៍នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧:៣០នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ៧១ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរ៉ុសកូវីដ-១៩។
៣- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៧៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានចូល សម្រាកពេទ្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោ២០:៤០នាទី ដោយមានអាការៈក្ដៅខ្លួន ក្អក ហត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ថាមានវងមានកូវីដ-១៩ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងក៍នៅតែមិនអាចជួយសង្គ្រោះ អ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ៧៦ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរ៉ុសកូវីដ-១៩។
៤- មណ្ឌលសុខភាពចាក់អង្រែបានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៦១ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោ១១:៣០នាទី ដោយមានអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ ព្រមទាំងយកសំណាក ជាលទ្ធផលសំណាកបញ្ជាក់ ថាមានវិជ្ជមានកូវីដ-១៩ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺមានស្ថានភាពហត់ដង្ហក់ខ្លាំងដែល តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងក៏នៅត មិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៦១ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរ៉ុសកូវីដ-១៩។
៥- មន្ទីរពេទ្យហ្លួងម៉ែបានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៥៩ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល បានចូលសម្រាកពេទ្យ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១ : ៣០នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ខ្លាំង និងមាន ប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។
ដោយការវិវត្តិរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗអ្នកជំងឺមានស្ថានភាពហត់ដង្ហក់ ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យបាន ខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយ តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៍បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧:៤៨នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៥៩ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរនិងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។
៦ – មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៤៥ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:០០នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ហើយមានអាការៈ ក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ។ដោយសារការវិវត្តិរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ អ្នកជំងឺហត់ដង្ហក់ ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៍នៅតែ មិនអាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន គាត់ក៍បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០០ : ៤៨ នាទី ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤៥ ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរ៉ុសកូវីដ- ១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



