ភ្នំពេញ ៖ កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(SINOPHARM)ដូសទី១ ជូនប្រជាពលរដ្ឋចំនួន ០៦ទីតាំងសរុបចំនួន ៤,៣៧៧នាក់(ប្រុសចំនួន ២,០០៧នាក់,ស្រីចំនួន ២,៣៧០នាក់) ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ កាលពីថ្ងៃទី១ ខែឧសភាឆ្នាំ២០២១។
លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជេីញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM)ដូសទី១ ដែលកងពលតូចលេខ៧០ ទទួលបន្ទុករៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំង ៦ទីតាំងដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(SINOPHARM)ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖
១,សង្កាត់ស្ទឹងមានជ័យ១(សាលាបឋមសិក្សាសឡា)
២, សង្កាត់ស្ទឹងមានជ័យ២(សាលាបឋមសិក្សាស្ទឹងមានជ័យ)
៣,សង្កាត់ស្ទឹងមានជ័យ៣(បុរីលឹង ឈាងហាក់)
៤,សង្កាត់ចោមចៅ១(រោងចក្រSUNTEX ផ្លូវវេងស្រេង)
៥,សង្កាត់ចោមចៅ២(សាលាបឋមសិក្សាគោកបញ្ជាន់)
៦,សង្កាត់ចោមចៅ៣(ទីបញ្ជាការកងពលតូចលេខ៧០)៕ រក្សាសិទ្ធិដោយ: ចេស្តារ




