កំពង់ចាម ៖ បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ បុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ នៅឃុំតាំងក្រសាំង ស្រុកបាធាយ អាយុ ៣៧ឆ្នាំ នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់, អាយុ ១៩ឆ្នាំ និងភរិយាអាយុ ១៨ឆ្នាំ នៅឃុំក្រឡា ស្រុកកំពង់សៀម។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថាន សុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកទាំង០៤នាក់ខាងលើ។ រដ្ឋបាលខេត្តកំពង់ចាម បាន ចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។
ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក់ នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំ ខាងលើ និងបងប្អូនកម្មករ-កម្មការិនី និងមិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ»។ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



