ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យខ្មែរសូវៀត បន្ទាប់ពីប្រើប្រាស់គ្រឿងញៀន លើសកម្រិត បានរត់ឡើងទៅលើបង្គោលភ្លើងត្រង់ហ្វូរបណ្តាលឲ្យឆ្លងចរន្តឆក់ ធ្លាក់មកក្រោមរួចក្រុមគ្រួសារ បានលើកដាក់លើរឺុម៉កដឹកយកទៅសង្រ្គោះបន្ទាន់ដែរ តែអកុសលដោយសភាពធ្ងន់ធ្ងរពេក ក៏ស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្តងទៅ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង៣ និង ៤០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវលំមុខឃ្លាំងគ្មានលេខ ភូមិ តាងូវ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ លី លើយ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ តាងូវ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីឈ្មោះលី បេ ភេទ ប្រុស អាយុ ៧០ ឆ្នាំ មុខរបរ ទិញអេតចាយ ដែលត្រូវជាឪពុកបង្កើតសព បានរៀបរាប់ឲ្យដឹងថា កន្លងមកជនរងគ្រោះ ត្រូវជាកូនធ្លាប់បានប្រើប្រាស់ថ្នាំញៀន អស់រយៈពេល១០ឆ្នាំមកហើយ លុះដល់ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ នេះវេលាម៉ោង០៦និង០០នាទីព្រឹក ដោយមានអ្នកជិតខាង បានមកប្រាប់គាត់ថា ឃើញកូនរបស់គាត់បានឡើងទៅលើបង្គោលភ្លើងត្រង់ហ្វូរ ឆ្លងចរន្តឆក់ធ្លាក់ចុះមកក្រោម ឮដូចនេះបុរសជាឪពុកក៏បានចេញពីក្នុងផ្ទះ រត់ទៅលើកជនរងគ្រោះដាក់លើរឺុម៉កម៉ូតូ ដឹកយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពេលដែលទៅដល់លោកគ្រូពេទ្យ ក៏បានពិនិត្យប្រាប់រួចប្រាប់ថា កូនគាត់បានស្លាប់បាត់ទៅហើយ បន្ទាប់មកគាត់ក៏បាន ដឹកសពវិលត្រឡប់មកផ្ទះវិញ រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យភ្លាមៗផងដែរ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចបានទំនាក់ទំនង ទៅខាងជំនាញកោសល្យវិច័យឲ្យចុះមកពិនិត្យ ទៅលើសពដោយបញ្ជាក់ពីខាងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ចរន្តអគ្គិសនី។ រួចក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើរបុណ្យ តាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត



