Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ជូ ប៊ុនអេង ចុះជួបសំណេះសំណាល លើកទឹកចិត្ត ដល់មន្រ្តីនារីបំរើការងារនៅខណ្ឌ សង្កាត់ និងភូមិទាំងអស់របស់ខណ្ឌដង្កោ មមាញឹកក្នុងការចាក់វ៉ាក់សាំងជូនកម្មករប្រជាជនក្នុងតំបន់ក្រហម

ភ្នំពេញ ៖ លោកជំទាវ ជូ ប៊ុនអេង បានចុះជួបសំណេះសំណាល លើកទឹកចិត្ត ដល់មន្រ្តីនារីបំរើការងារនៅខណ្ឌ សង្កាត់ និងភូមិទាំងអស់របស់ខណ្ឌដង្កោ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នឿយហត់ ផ្ទាល់ជាមួយប្រជាពលរដ្ឋ និង មមាញឹកក្នុងការចាក់វ៉ាក់សាំងជូនកម្មករប្រជាជនក្នុងតំបន់ក្រហម នៃខណ្ឌដង្កោ ដែលកំពុងឋិតក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញ ចំនួន៩៦នាក់។

ព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមហាផ្ទៃ រួមជាមួយលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីក្រុងភ្នំពេញ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកស្រី គឹម ញ៉េប អភិបាលខណ្ឌដង្កោ លោកអភិបាលរងខណ្ឌ ចៅសង្កាត់សាក់សំពៅ និងអាជ្ញាធរដែនដីនៃមូលដ្ឋានខណ្ឌដង្កោ បានចុះជួបសំណេះសំណាល លើកទឹកចិត្ត ដល់មន្រ្តីនារីបំរើការងារនៅខណ្ឌ សង្កាត់ និងភូមិទាំងអស់របស់ខណ្ឌដង្កោ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នឿយហត់ ផ្ទាល់ជាមួយប្រជាពលរដ្ឋ និង មមាញឹកក្នុងការចាក់វ៉ាក់សាំងជូនកម្មករប្រជាជនក្នុងតំបន់ក្រហម នៃខណ្ឌដង្កោ ដែលកំពុងឋិតក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញ ចំនួន៩៦នាក់ ។ ក្នុងពេលនោះដែរលោកជំទាវ ក៏បាននាំយកនូវកញ្ចប់សម្ភារៈ ដែលក្នុងម្នាក់ៗទទួលបាន កញ្ចប់គម្រោងប្រឆាំងការរីករាលដាលជម្ងឺកូវីត-១៩របស់អង្គការ UNFPA សហការជាមួយ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ១កញ្ចប់ (ដែលក្នុងកញ្ចប់នោះមាន សារ៉ុង១ ក្រមា១ សាប៊ូម្សៅ សាប៊ូដុំ ជេលលាងដៃ ម៉ាស់មួយប្រអប់ សំឡីអនាម័យ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ…) ១កញ្ចប់ ថវិការ២០០០០រៀលជាការលើកទឹកចិត្ត។

ក្រៅពីនេះលោកជំទាវ និងក្រុមការងារស្រ្តីក៏បាន ចុះជួបសាកសួរសុខទុក្ខដល់បងប្អូនដែលមានការខ្វះខាត ទីទាល់ ដែលអាស្រ័យជីវភាពពីការរើសសំរាម នៅក្នុងតំបន់ក្រហម នៅសង្កាត់សាក់សំពៅ ចំនួន៥៥គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបាន កញ្ចប់គម្រោងប្រឆាំងការរីករាលដាលជម្ងឺកូវីតរបស់អង្គការUNFPA សហការជាមួយ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ១កញ្ចប់ និងអង្ករ២០គីឡូក្រាម។ ទង្វើនេះគឺជាការចូលរួម ចំណែកសម្រាលបន្ទុកនៃការចំណាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីត ជាដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល៕រក្សាសិទ្ធិដោយ៖បញ្ញស័ក្តិ

×