ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ រង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង ចូលរួមពិធីបុណ្យសពលោក អនុសេនីយ៍ទោ ម៉ៅ ចាន់ ឌូ មន្រ្តី នគរបាលអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលបានទទួលមរណភាព នៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ វេលា ម៉ោង ១៩និង៥៦នាទី ដោយគ្រោះថ្នាក់ចរាចរណ៍ និងបានគោរព វិញ្ញាណក្ខន្ធ បំពាក់ ឋានន្តរស័ក្តិ ថ្នាក់អនុសេនីយ៍ឯក ជូនសពលោក អនុសេនីយ៍ទោ ម៉ៅ ចាន់ ឌូ ជាកិច្ចបច្ឆាមរណៈ ព្រម ទាំងបាននាំយកថវិកាចូលបុណ្យចំនួន ១៤,៦៤០,០០០ រៀល(ដប់បួនលានប្រាំមួយរយសែសិបពាន់រៀលគត់) និងលុយដុល្លារចំនួន១,៣៣០$ (មួយពាន់បីរយសាមសិបដុល្លារ) ក្នុងនោះ៖

-ថវិការបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ រង និងជាស្នងការនគរបាល រាជធានីភ្នំពេញចំនួន ២,០០០,០០០ (ពីរលានរៀល)។ -ថវិការបស់បងប្អូនកងកម្លាំងយើង ព្រមទាំងសប្បុរសជនចំនួន ១២,៦៤០,០០០(ដប់ពីរលានប្រាំមួយរយសែសិបពាន់រៀលគត់)និងលុយដុល្លារ១,៣៣០$(មួយពាន់បីរយសាមសិបដុល្លារ)។
សម្ភារៈឧបភោគ បរិភោគ មាន៖ -អង្ករ ២០០គីឡូក្រាម -ទឹកសុទ្ធ ២៥កេស -ទឹកក្រូច ៦កេស -ទឹកស៉ីអ៉ីវ ៣យួរ -ទឹកត្រី ៣យួរ -មី ៣កេស -ត្រីខ ២យួរ និងប្រគល់ ថវិកា សមាគមមិត្ត នគរបាល ជាតិ ចំនួន ៦,០០០,០០០ (ប្រាំមួយលានរៀល) ជូនដល់គ្រួសារសពផងដែរ៕ រក្សាសិទ្ធិដោយ៖មីដា










