Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុន foodpenda ម្នាក់បើកម៉ូតូព្យាយាមគេចប៉ារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច និង ជិះបំបុកសមត្ថកិច្ចម្នាក់បណ្តាលឲ្យរងរបួសត្រូវ

ភ្នំពេញ ៖ បុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន foodpenda ម្នាក់បានបើកម៉ូតូព្យាយាមគេចប៉ារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ចហើយថែមទាំងជិះបំបុកសមត្ថកិច្ចម្នាក់បណ្តាលអោយរងរបួសត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៦ និង១៥នាទីល្លាចថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២១ ។

សមត្ថកិច្ចដែលរងរបួសក្នុងហេតុការណ៍នេះមានឈ្មោះ សុត ពន្លឺ បណ្តាលអោយរងរបួសជើង បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។

ចំណែកជនបង្កមានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង ២០ ឆ្នាំ ជាបុគ្គលិក foodpenda ។

បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ដើម្បីចាត់ការណ៍បន្តតាមនីតិវិធីច្បាប់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×