ភ្នំពេញ ÷ ស្រ្តីម្នាក់រួមដំណើរជាមួយ៣នាក់ទៀត បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ខ្វះការប្រុងប្រយ័ត្នបានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាត។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៧ និង៣០ នាទីយប់ថ្ងៃទី ២ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ចំណុចទល់មុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តហាយឡិនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2-AS 0534 បើកបដោយស្រ្តីម្នាក់ និងរួមដំណើរជាមួយ៣នាក់ទៀត ធ្វើរដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ ស្ទើរទាំងស្រុងទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកដល់រួចក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត







