Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុគ្គល​ម្នាក់ ដែល​ផឹកស៊ី​បង្ហោះ​វីដេអូ ផ្គើន​នឹង​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ ៖ អនុវត្តតាម​វិធានការ​ច្បាប់ ឃាត់ខ្លួន​បុគ្គល អ៊ុយ សម្បត្តិ ដែល ផឹកស៊ី​បង្ហោះ​វីដេអូ ផ្គើន​នឹង​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ របស់​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន បុគ្គល​ឈ្មោះ អ៊ុយ សម្បត្តិ រស់នៅ​ភូមិ​៤ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ជា​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Soka Usb ដែល​បាន​ផ្គើន​នឹង​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត និង​តាម​មាត្រា ១០ នៃ​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩
​ដោយបាន​បង្ហោះ​វីដេអូ​ផឹកស៊ី រួមទាំង​អត្ថបទ ដែលជា​ការបង្ក​ឱ្យមាន​សកម្មភាព​មិនល្អ​ក្នុងសង្គម ខណៈដែល​ថ្នាក់ដឹកនាំ ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ផ្នែក​កំពុង​ប្រឹងប្រែង​ក្នុងការ​ការពារ ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​របស់​មេរោគ​កូ​វីដ​-១៩ ។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​កូ​វីដ​-១៩ ដោយ​អនុវត្ត​វិធានការ ៣​ការពារ និង ៣​កុំ និង​អនុវត្តតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×