Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លើយតបសាររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក សម្តេចបានប្តេជ្ញាថា នឹងបន្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមឱ្យបានមុន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបសាររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្តបន្ទាប់នៅក្នុង Comments ដោយសម្តេចបានប្តេជ្ញាថា នឹងបន្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា ២០២១។

តាមរយៈសារ Commentsនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចបានឆ្លើយតបថា នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមានមុន មានក្រោយ ព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃ ឬមួយសប្តាហ៍អស់ទេ។ យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា២០២១នេះ។ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន។

សម្តេចបានបន្ថែមថាសូមបងប្អូនអត់ធ្មត់រង់ចាំបន្តិចវ៉ាក់សាំង នឹងយកទៅចាក់ជូនបងប្អូនឱ្យបានគ្រប់ៗគ្នា។ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពសាំមិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឆ្លើយតបសំណូមពរប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ សូមរង់ចាំទៅតាមលំដាប់លំដោយសិន ដោយសារគ្រូពេទ្យមានចំនួនតិច ឯអ្នកចាក់វ៉ាក់សាំងមានច្រើន សុំការយោគយល់។

កូនខ្មែររូបនេះបានចូលទៅ Comment នៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ថា ពុក! គ្រួសារខ្ញុំចង់ចាក់ណាស់ តែចុះឈ្មោះហើយអត់ទាន់បានចាក់ទេ។

ឆ្លើយតបការស្នើសុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សូមចាំបន្តិច ដោយយើងចាក់មានមុនមានក្រោយតាមលំដាប់អាទិភាព ព្រោះគ្រូពេទ្យមានតិច ឯអ្នកត្រូវចាក់មានច្រើន។ សុំការយោគយល់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×