Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ស្រុក​ស្ទោង​រកឃើញ​វិជ្ជមាន​១៥​នាក់​ទៀតហើយ​

spot_img

កំពង់ធំ ៖ សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ធំ ស្តីពី ការរកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ១៥​នាក់ នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២១​។​

​រដ្ឋបាលខេត្ត​កំពង់ធំ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ជ្រាបថា យោងតាម​លទ្ធផល​នៃ​ការ វិភាគ​សំណាក​ដែល​ផ្ដល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២១ ខេត្តកំពង់ធំ បាន​រកឃើញ​វិជ្ជមាន ជំងឺ​កូ​វីដ​១៩ ចំនួន ១៥​នាក់​បន្ថែមទៀត​។ អ្នកជំងឺ​ទាំង ១៥​នាក់​នេះ​សុទ្ធតែ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ក្នុង ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ។​

​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩ ក្នុងភូមិ​លាប​ទង​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋបាលខេត្ត​បាន ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បន្តបន្ទាប់​។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ទៅ​ផ្តល់​សំណាក​ដើម្បី​វិភាគរ​កមេ​រោ​គ៌​កូ​វីដ​១៩ នៅ សាលាបឋមសិក្សា​ឈើទាល ក្នុងភូមិ​ឈើទាល ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង​៕​

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×