Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១គូនេះផ្អើលខ្លាំង ! កម្ពស់ក៏ខុសគ្នាស្រឡះ រីឯប្រវត្តិស្នេហ៍វិញក៏មិនធម្មតា កាលជាសង្សារធ្លាប់ចែកផ្លូវគ្នាទៅមានអ្នកថ្មីរៀងៗខ្លួន តែចុងក្រោយ…

spot_img

ភ្នំពេញ ៖ ស្នេហា និងក្ដីស្រលាញ់ចំពោះមនុស្សម្នាក់ វាមិនមែនជារឿងកើតឡើងដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ ឬអាចនិយាយថាជាគូព្រេងពីអតីតជាតិ។ ពិតណាស់ អំណាចនៃសេក្តីស្រឡាញ់ពិតជាធំធេងណាស់ ព្រោះថា បើជាយើងបានជួបនរណាម្នាក់ដែលយើងពេញចិត្ត និងស្រលាញ់ខ្លាំង ទោះអ្នកនោះមានរូបសម្បត្តិអាក្រក់ ឬក៏មិនស័ក្តិសមនឹងខ្លួនយ៉ាងណា ក៏មិនគិត និងស្តាយក្រោយឡើយ។

ជាក់ស្តែង ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលខ្លាំង និងស៊ែរតៗគ្នាព្រោងព្រាត ចំពោះរូបភាពគូស្នេហ៍១គូ ដែលមានកម្ពស់ខុសគ្នាស្រឡះ ដោយខាងកូនក្រមុំតូចល្អិតទាបខ្លាំង រីឯខាងកូនកំលោះកម្ពស់ចុងដូង។ តែទោះយ៉ាងណា អ្នកទាំងពីរស្រឡាញ់គ្នាដោយស្មោះស្ម័គ្រ និងមានប្រវត្តិស្នេហ៍ក៏មិនធម្មតានោះដែរ។

នេះបើតាមកូនក្រមុំដែលមានគណនីហ្វេសប៊ុកឈ្មោះ Phëã Püy បានបង្ហោះរូបថតអាពាហ៍ពិពាហ៍របស់ខ្លួន និងភ្ជាប់សាររៀបរាប់ប្រវត្តិស្នេហ៍បែកបាក់ និងត្រូវរ៉ូវគ្នាវិញយ៉ាងដូច្នេះថា៖ «ផ្ដើមពីសង្សារក្លាយជាប្ដីប្រពន្ធ Sa Su Ke។ 2019 ពួកយើងបានផ្ដើមស្រលាញ់គ្នាជាសង្សារ រហូតពួកយើងក៏ស្រលាញ់គ្នាបានរយៈពេល ១ឆ្នាំ ហើយក៏បែកគ្នា! បែកគ្នាអស់រយៈពេល ៣ខែ ហើយក៏មានសង្សារថ្មីរៀងៗខ្លួន តែអារម្មណ៍ខ្ញុំ នៅតែនឹកគាត់រហូត ទោះនៅជាមួយអ្នកថ្មីក៏ដោយ រួចហើយពួកយើងក៏ត្រូវគ្នាវិញ ហើយគាត់ល្អជាងមុនច្រើន។ បន្ទាប់មកពួកយើងក៏បន្តស្រលាញ់គ្នារហូតរយៈពេលជិត ២ឆ្នាំ ហើយយើងក៏យល់ពីគ្នាកាន់តែច្រើន ចុះសម្រុងគ្នាច្រើន ទើបសម្រេចចិត្តថារស់នៅជាមួយគ្នារហូតដល់មានថ្ងៃនេះ (ចង់និយាយថារៀបការដោយមិនបានត្រៀមទុកមុន) អរគុណប្ដីដែលមិនបោះបង់អូន ហើយតែងតែស្រលាញ់អូនរហូតមក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×