Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងៗអែបកៀន! ទឹកមុខសម សំលេងល្អ អឿនល្អ ឡើងចុះល្អ ដាក់មនោសញ្ចេតនាតាមសាច់រឿងពិតល្អ សូមជូន១លានពិន្ទុ (វីដេអូ)

spot_img

ភ្នំពេញ ៖ វីដេអូឃ្លីបមួយ ទោះខ្លីជិតកន្លះនាទី តែបានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បងប្អូនមហាជននៅក្នុងបណ្តាញសង្គម ជាពិសេសក្មេងៗឃើញហើយ សុំខ្មាសតែម្តង។

ពិតណាស់ បើតាមស្តាប់ នោះបទចម្រៀងនេះគឺជាបទដ៏ពេញនិយមរបស់យុវវ័យ ប៉ុន្តែ ស្រាប់តែលោកពូជាមន្រ្តីម្នាក់ ព្រោះតែពេញចិត្តខ្លាំង ឬក៏មិនដឹងថា អត្ថន័យក្នុងបទចម្រៀងនេះ គឺត្រូវនឹងរឿងពិតរបស់គាត់យ៉ាងណា បានធ្វើឲ្យគាត់លើកយកបកស្រាយ ដែលស្តាប់ហើយពិតរំជួលចិត្តជាខ្លាំង។ ព្រោះថា ក្នុងអត្ថន័យក្នុងបទចម្រៀងនេះ បានរៀបរាប់ពីការបែកគ្នាជារៀងរហូតគ្មានថ្ងៃវិលត្រឡប់របស់គូស្នេហ៍១គូ ហើយការបែកគ្នានេះវាលឿនពេក ដោយគ្មានការលាគ្នាជាលើកចុងក្រោយសូម្បីប្រាប់ម៉ាត់ និងរៀបរាប់ពីទំហំសេចក្តីស្រឡាញ់ ដែលបានធ្វើល្អៗចំពោះគ្នា តែមិនគួរណាមជ្ជរាជចិត្តឥតមេត្តា មកតាមផ្តាច់យកសង្ហាឲ្យពួកគេព្រាត់ប្រាស់គ្នាគ្មានថ្ងៃជួបវិញឡើយ។

ក្រោយពីបានស្តាប់រួចហើយ គេបានឃើញអ្នកលេងហ្វេសប៊ុកភាគច្រើនជាយុវវ័យៗ បានចូល Comment ជាមួយការកោតសរសើរគ្រប់ៗគ្នាតែម្តងថា «លោកពូមានទឹកដមសម្លេងពិរោះ (Sweet voice uncle), លោកពូច្រៀងបទហ្នឹងគួរអោយស្រលាញ់ម្លេះ, មេ០៧ច្រៀងពិរោះណាស់, Idol ប៉ាណាគេគួរអោយស្រលាញ់ម៉េស, ពិរោះណាស់អ៊ំប្រុស, ទឹកមុខសម សំលេងល្អ អឿនល្អ ឡើងចុះល្អ ក្មួយសូមជូន1លានពិន្ទុ,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×