ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ជំនួយដំបូងរបស់ខ្លួនដើម្បីជួយសង្គ្រោះប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងចំពោះការកើនឡើងនៃមេរោគឆ្លងកូវីដ-១៩ បានបញ្ជូនទៅកាន់ទីក្រុងញូវដេលីហើយ កាលពីថ្ងៃអាទិត្យ។ ជំនួយទាំងអស់នោះរួមមានឧបករណ៍ផលិតអុកស៊ីសែនចំនួន ១៥០គ្រឿង និងបំពង់អុកស៊ីហ្សែនចំនួន ៥០០ឈុត។
បណ្តាប្រទេសនៅជុំវិញពិភពលោកបានប្រញាប់ប្រញាល់ជួយប្រទេសឥណ្ឌាដើម្បីកាត់បន្ថយវិបត្តិឆ្លងរីករាលនេះ។ក្នុងនោះ ប្រទេសឥណ្ឌាបានកត់ត្រានូវករណីកូវីដ -១៩ ថ្មីចំនួនជាង ៤០០,០០០ករណី ជាលើកដំបូងកាលពីថ្ងៃសៅរ៍ ខណៈដែលជំនួយរបស់តៃវ៉ាន់នឹងជួយប្រយុទ្ធប្រឆាំងនឹងរលកទី ២ ដ៏សាហាវរបស់កូវីដ១៩នេះ។
ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ការផ្តល់ជំនួយខាងលើគឺដឹកជញ្ចូនទៅតាមក្រុមហ៊ុនដឹកទំនិញរបស់ចិន
អ៊ែរឡាញ (2610.TW) នៅព្រឹកថ្ងៃអាទិត្យ ដោយជំនួយទាំងអស់នោះគ្រោងនឹងទទួលដោយកាកបាទក្រហមឥណ្ឌាផ្ទាល់។ សូមជម្រាបថា កោះតៃវ៉ាន់នឹងបន្តផ្តល់ជំនួយតាមតម្រូវការបន្ថែមទៀត។
រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់បាននិយាយលើបណ្តាញសង្គម tweeted ភ្ជាប់ជាមួយពាក្យថា រឹងមាំងប្រទេសឥណ្ឌាថា ឧបករណ៍ផលិតអុកស៊ីសែន និងបំពង់អុកស៊ីហ្សែនទាំងនេះគឺជាក្តីស្រឡាញ់ពីតៃវ៉ាន់ ហើយជំនួយបន្ថែមទៀតសម្រាប់មិត្តរបស់យើងនៅក្នុងប្រទេសឥណ្ឌាកំពុងធ្វើដំណើរទៅហើយ។
យ៉ាងណាមិញ ឧបករណ៍ផលិតអុកស៊ីហ្សែនអាចនឹងជួយកាត់បន្ថយអាស៊ូតពីខ្យល់ ដើម្បីផលិតការផ្គត់ផ្គង់ខ្យល់មួយដែលផ្តល់អុកស៊ីហ្សែនដល់អ្នកជំងឺបានល្អ។

ដោយឡែក នៅពេលដែលប្រទេសឥណ្ឌាក៏ដូចជា ប្រទេសភាគច្រើនដែលមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ ដែលកំពុងទាមទារដោយចិននោះ ប្រទេសទាំងពីរ (តៃវ៉ាន់ ឥណ្ឌា)បានខិតកាន់តែជិតគ្នានៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែការប្រឆាំងនឹងទីក្រុងប៉េកាំង។
តៃវ៉ាន់មើលឃើញប្រទេសឥណ្ឌាជាប្រទេសដែលមានប្រជាធិបតេយ្យ និងជាមិត្តដែលមានគំនិតសំខាន់ៗ ហើយមានទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធផងដែរ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

