Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកប្រឆាំងរបបយោធា រាប់ពាន់នាក់ អំពាវនាវឱ្យមានបដិវត្តន៍និទាឃរដូវ

ក្រុមបាតុករប្រឆាំងរដ្ឋប្រហាររាប់ពាន់នាក់ បានដើរក្បូននៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ទី២ឧសភា ដោយពួកគេបានអំពាវនាវឱ្យមាន បដិវត្តន៍និទាឃរដូង ក្នុងខែទី៤ បន្ទាប់ពីប្រទេសនេះស្ថិតនៅក្រោមរបបយោធាអស់រយៈពេល៣ខែកន្លងមក ។

ទីក្រុង ទីប្រជុំជន តំបន់ភ្នំដាច់ស្រយាល និងសូម្បីតែទីតាំងនៅតាមបន្ទាត់ព្រំដែនដែលគ្រប់គ្រង ដោយពួកឧទ្ទាមមីយ៉ាន់ម៉ាក៏មានភាពច្របូកច្របល់ ចាប់តាំងពីពេលដែលយោធាបានបណ្តេញ មេដឹកនាំស៊ីវិល លោកស្រី អ៊ុង សានស៊ូជីក្នុងរដ្ឋប្រហារកាលពីថ្ងៃទី ១កុម្ភៈចេញពីតំណែងមកម្ល៉េះ។

របបយោធាមានបំណងក្នុងការបង្រា្កបដ៏ឃោរឃៅមួយទៅលើអ្នកប្រឆាំងខ្លួន ដោយគេឃើញមានការចាប់ខ្លួន ក្រុមអ្នកតវ៉ាជាច្រើននាក់ និងមានចំនួនអ្នកស្លាប់ក៏កាន់តែច្រើន។ ការធ្វើបាតុកម្មរបស់ក្រុមអ្នកតវ៉ាបានចាប់ផ្តើមនៅចំកណ្តាលក្រុងពាណិជ្ជកម្ម Yangon នៅដែលក្រុមសកម្មជនបានអំពាវនាវឱ្យមានការបង្ហាញកម្លាំង និងបដិវត្តន៍ និទាឃរដូង។
យុវជនបានប្រមូលផ្តុំគ្នានៅផ្លូវកាច់ជ្រុងមួយមុនពេលបើកដំណើរការហែក្បូននៅតាមដងផ្លូវ ហើយក្នុងនោះក្រុមបាតុករក៏បានបែកគ្នាភ្លាមៗដើម្បីចៀសវាងពីការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ។

ក្រុមអ្នកតវ៉ាបានស្រែកថា “ដើម្បីទទួលបានលទ្ធិប្រជាធិបតេយ្យគឺជាដំណើររបស់យើង!” ពួកគេបានស្រែកដោយគ្រវីដៃបីនៃការតស៊ូ។ “ ដើម្បីធ្វើឱ្យរបបផ្តាច់ការយោធាធ្លាក់ចុះគឺជាដំណើររបស់យើង!”
គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃអាទិត្យ អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងសង្កាត់ Hsipaw នៅពេលដែលកងកម្លាំងសន្តិសុខបានធ្វើការបង្ក្រាបទៅលើក្រុមអ្នកតវ៉ានៅទីនោះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួនម្នាក់។

អ្នកតវ៉ាម្នាក់ដែលកំពុងប្រញាប់ប្រញាល់យកសាកសពមិត្តភក្តិរបស់ខ្លួនទុក នៅពេលដែលអាជ្ញាធរព្យាយាមយកចេញបាននិយាយថា៖ យុវជននោះបានស្លាប់ភ្លាមៗនៅពេលកងកម្លាំងសន្តិសុខបានបាញ់ចំក្បាលរបស់គេ។
យុវជននេះបានបន្ថែមទៀតថា៖ អាជ្ញាធរកំពុងសួររកសាកសពអ្នកស្លាប់ ប៉ុន្តែយើងមិនឱ្យទៅពួកគេនោះទេ យើងនឹងធ្វើពិធីបុណ្យសពនៅថ្ងៃនេះ។ នេះបើយោងទៅតាមការផ្តល់បទសម្ភាស៍អោយ AFP
នៅពាក់កណ្តាលថ្ងៃត្រង់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កងកម្លាំងសន្តិសុខបានកំពុងដេញតាមក្រុមអ្នកតវ៉ា និងចាប់ខ្លួនពួកគេថែមទៀត។ ប្រភពម្នាក់នៅក្នុងទីក្រុង Yangon បាននិយាយប្រាប់ AFP ថា អាជ្ញាធរកំពុងដេញចាប់យុវជនទាំងអស់ដែលពួកបានឃើញ។

សូមជម្រាបថា ការបំផ្ទុះគ្រាប់បែក ក៏បានផ្ទុះឡើងនៅក្នុងតំបន់ផ្សេងៗគ្នាកាលពីព្រឹកមិញផងដែរ។ បើយោងទៅតាម ក្រុមជំនួយការឃ្លាំមើលក្នុងតំបន់សម្រាប់អ្នកទោសនយោបាយ បានបញ្ជាក់ថា យ៉ាងហោចណាស់ កងកម្លាំងសន្តិសុខបានសម្លាប់ជនស៊ីវិលចំនួន៧៥៩នាក់៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×