Wednesday, February 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះដុំហើយ ! នារីតូចល្អិត ទើបរៀបការប្តីថ្មីថ្មោង ចេញមកព្រលះពួកអ្នកទើស និងរិះគន់ថាឲ្យខ្លួន ប្រយ័ត្ន….

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តជាច្រើន បានឃើញរួចហើយ ចំពោះគូស្នេហ៍១គូ ដែលថ្មីៗនេះ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញរូបថតអាពាហ៍ពិពាហ៍របស់ពួកគេ ដែលបង្ហាញខាងកូនកំលោះខ្ពស់ចុងដូង ខណៈកូនក្រមុំវិញទាបល្អិត ដែលមើលទៅហាក់មិនសមគ្នាទាល់សោះ។

ពិតណាស់ ក្រោយមានមនុស្សមួយចំនួន បាននាំគ្នាសើចចំអក និងខ្លះទៀតក៏យករូបរបស់នាងទៅផុស រួចដាក់ Caption សរសេរនូវពាក្យពេចន៍មិនសមរម្យ ក្នុងន័យមើលងាយ ជាហេតុធ្វើឲ្យនាងឈឺចិត្តយ៉ាងខ្លាំង ជាពិសេសគឺក្តៅចិត្តខ្លាំងបំផុត ចំពោះស្រីៗគ្នាឯងមួយចំនួនតែម្តង។

ក្នុងនោះ នាងបានបង្ហោះសារធ្វើការព្រមានទៅកាន់អ្នករិះគន់ យ៉ាងដូច្នេះថា៖ «សុំនិយាយតិច ស្រីៗមួយចំនួនដែលស៊ែររូបខ្ញុំ ហើយសរសេរ captain មិនសមរម្យ ប្រយ័ត្នបន្តិច ទោះខ្ញុំទាបមែន តែក៏នៅមានអ្នកយកខ្ញុំដែរ ព្រោះគាត់ស្រលាញ់ចរឹកមាយាទរបស់ខ្ញុំ ហើយខ្ញុំចេះរកសី តិចថាខ្លួនស្រីនិងគេដែរ រូបរាងខ្ពស់សស្អាត តែចរឹកអន់ តិចគេមិនយកហាស់ តិចនៅក្រមុំចាស់ ព្រោះចរឹកអន់ចូលចិត្ត រិះគន់គេអត់ប្រយោជន៍។

ដោយឡែក ចំពោះប្រុសៗមួយចំនួនវិញ នាងក៏បានព្រលះយ៉ាងចាស់ៗដៃថា៖ «ហើយបើនិយាយពីពពួកអាប្រុសអត់សីលធម៌វិញ captain ចេញមក ដឹងពីសន្ដានបាត់ ណែ៎! ពួកអស់លោកទំនេរ កុំចេះរិះគន់គេពេក ចូលសាលារៀនម៉ោងសីលធម៌ផងទៅ តិចថាទៅស្រឡាញ់កូនស្រីគេ ហើយដណ្ដឹងកូនស្រីគេៗ មិនលើកឲ្យហាស់ សុំទោសដែលនិយាយចំៗពេក រៀនធ្វើចរឹកឲ្យល្អដូចប្ដីខ្ញុំខ្លះទៅ ក្រែងគេអាណិតគេលើកកូនឲ្យ»។

បន្ទាប់មកទៀត នាងក៏បានបង្ហោះសារទាំងហួសចិត្តថា៖ «ពិបាកចិត្តណាស់ ឯងការប្ដីតែឯងសោះ ល្បីពេញពិភពលោក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×