Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិន៥នាក់ ពីរក្រុម ត្រូវបានផាកពិន័យ ខណៈដែលធ្វេីដំណេីរគ្មានឯកសារបញ្ជាក់

ភ្នំពេញ ៖ ជនជាតិចិន៥នាក់ ពីរក្រុមត្រូវបានផាកពិន័យ ខណៈដែលធ្វេីដំណេីរគ្មានឯកសារបញ្ជាក់ ច្បាស់លាស់ ដែលហ៊ានធ្វេីដំណេីរឆ្លងកាត់គោលដៅ ដែលអាជ្ញាធរកំពុងអនុវត្តន៍វិធានការបិទខ្ទប់ ចំណុចគោលដៅរង្វង់មូលកងព្រហ្ម ។

ហេតុណ៍ការនេះ បានបង្កការភ្ញាក់ផ្អេីល នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលកងព្រហ្ម ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកបេីកកង់បីឥណ្ឌាដែលជាជនជាតិខ្មែរ បានប្រាប់ឲ្យដឹងថា ជនជាតិចិនម្នាក់ បានហៅកង់បីគាត់ជិះ ពីកោះពេជ្រ មកខុនដូរមួយកន្លែងតាមផ្លូវកែវចិន្ដា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនោះចិនដែលមកពីកោះពេជ្រ បានខលនិយាយទូរស័ព្ទ ភ្លាមនោះស្រាប់តែមានជនជាតិចិន៣នាក់ទៀត ចូលមកជិះកង់បីគាត់បន្ថែម ឃេីញច្រេីននិងចង្អៀត ម្ចាស់កង់បីគាត់ថាមិនដឹក តែត្រូវជនជាតិចិនទាំង៤នាក់ប្រាប់ថា ទៅជិតនេះទេ បុរសអ្នករត់កង់បីក៏ព្រម លុះមកដល់ត្រង់ចំណុចគោលដៅ ជនជាតិចិនក៏ចង្អុលឲ្យទៅមុខ ឆ្លងកាត់គោលដៅត្រួតពិនិត្យ សួររកឯកសារធ្វេីដំណេីរ ក៏ឃាត់ខ្លួនឲ្យចូលក្នុងរង្វង់ខ្សែហាមឃាត់តែម្ដង។

ក្នុងពេលនោះក៏មានជនជាតិចិន ជិះម៉ូតូស្មាស់វី ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BG-6459 ម្នាក់ទៀត បន្លំជាអ្នកដឹកតាមអនឡាញ មិនមានឯកសារបញ្ជាក់ ក៏ត្រូវឃាត់ខ្លួនទាំងអស់គ្នា ។

ក្រោយការសួរនាំ និងពន្យល់ទៅលេីជនជាតិចិនទាំង៥ នាក់រួច ក៏យល់ព្រមឲ្យអាជ្ញាធរផាកពិន័យក្នុង១នាក់ ២៥០០០០០៛ (ពីរលានប្រាំសែនរៀល) ដែលធ្វេីដំណេីរឆ្លងកាត់គោលដៅអនុវត្តន៍វិធានការបិទខ្ទប់ ដោយគ្មានលិខិតបញ្ជាក់ច្បាស់លាស់៕រក្សាសិទ្ធិដោយ៖ សារឿន

×